Register Already an agent ? Login

ក្រសួង​ដែនដី ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការទិញ​ដី ឬ​លក់​ដីឡូត៍

ភ្នំពេញ៖ មន្ត្រី​ជាន់​ជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី គ​រូបនីយកម្ម និង​សំណង់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ពល​គ្រប់រូប​ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង​ត្រួតពិនិត្យ​អោយបាន​ច្បាស់លាស់​ទៅលើ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង” មុននឹង​សម្រេច​ទី​ញ ឬ​លក់​ដី​បន្ទាប់ពី​ក្រសួង​បាន​ពិនិត្យឃើញថា ការ​ពុះ​ដី​ឡូ​តិ៍លក់​ហាក់​មាន​ភាពអនាធិបតេយ្យ​យ៉ាងខ្លាំង និង​មិន​ត្រឹមត្រូវ​តាមច្បាប់​ឡើយ។

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី ការអភិវឌ្ឍ​ដី​នៅ​ព្រឹក​ថ្ងៃទី២៥ ខែកញ្ញា លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​បាន​បញ្ជាក់ថា បន្ទាប់ពី​ក្រសួង​រៀបចំ​ដែនដី​បានអនុម័ត​ប្រកាស ត្រូវអនុវត្ត​ទាក់ទង​នឹង​ការអភិវឌ្ឍ​ដី​ទាំងអស់ រួមទាំង​ការ​ពុះ​ដី​ឡូ​តិ៍ ជា​គម្រោង​មួយ​នៅក្នុង​ការអភិវឌ្ឍ​ដី ត្រូវតែ​សុំច្បាប់ អនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី ឬ​ពី​សាលា​រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ទៅតាម​ទំហំ​សមត្ថកិច្ច។

លោក​បន្តថា “ប្រកាស និង​បទដ្ឋាន​គតិយុត្តិ​ជាច្រើន​ទៀត​របស់​ក្រសួង ជា​បទដ្ឋាន​គតិយុត្តិ​ទាក់ទង​ទាំងអស់ ទាំង​វិស័យ​ឯកជន និង​វិស័យ​វិជ្ជាជីវៈ ហើយ​គ្រប់​សាធារណៈ ជន​និង​ឯកជន ត្រូវតែ​គោរព​តាម​គោលការណ៍​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ក្នុងករណី​ដែល​មិន​គោរព​តាម​ក្រសួង គឺមាន​តែ​ការដាក់ទណ្ឌកម្ម ដល់​អ្នកលក់​ដី​ឡូ​តិ៍​បោកប្រាស់​តែម្តង។

លោក​ប៉ែន សុផល បាន​ឲ្យ​ដឹង​ទៀតថា តាម​គោលការណ៍​ច្បាប់​ភូមិបាល​បានផ្តល់​កម្មសិទ្ធិ ហើយ​រាជរដ្ឋាភិបាល​បានរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​ជា​ប្រព័ន្ធ និង​ដាច់​ដោយ​ដុំ ដូចនេះ​ប្រជាពលរដ្ឋ​ត្រូវតែ​ពិនិត្យមើល​មុននឹង​ទិញ ថា​ដី​នោះ​ពិតជា​បាន​ចុះបញ្ជី​ត្រឹមត្រូវ និង​ជា​ដី​របស់​អ្នក​ដែល​បាន​លក់ ពិតប្រាកដ​ឬ​អត់។

បញ្ហា​ដីឡូត៍​បច្ចុប្បន្ន​ជា​រឿង​ស្មុ​គ្រ​ស្មាញ​មួយ ដោយសារ​ការ​ពុះ​ដីឡូត៍​ធ្វើឡើង​ដោយ​អនាធិបតេយ្យ ដោយ​មិនមាន​ប្លង់​ប្រើប្រាស់​ដី មិនមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប និង​តាម​ស្តង់ដា​នៅឡើយ ពិសេស​មាន​អ្នក​ពុះ​ដីឡូត៍​មួយចំនួន បាន​បោកប្រាស់​អតិថិជន ដោយ​យក​ដី​គេ​មក​លក់ គ្រាន់តែ​បាន​កក់​ប្រាក់​ដល់​ម្ចាស់​ដី​មួយចំនួន​ប៉ុណ្ណោះ។