Register Already an agent ? Login

ស្វែងយល់​ពី​អាស៊ាន! ប្រទេស​វៀតណាម បន្ត​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដើម្បី​ជំរុញសេដ្ឋកិច្ច​របស់ខ្លួន

ភ្នំពេញៈ ប្រទេស​វៀតណាម​បាន និង​កំពុង​ពង្រីក​ការវិនិយោគ លើ​ហេ​ដ្ឋា​រចនា​ស ម្ព័​ន្ឋ​ដឹកជញ្ជូន ដើម្បី​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន ខណៈ​ប្រទេស​នេះ​កំពុងមាន​ការរីកចម្រើន​យ៉ាង​លឿន​ន​ភ​ក្នុង​តំបន់។

ប្រទេស​នេះ​នឹង​សាងសង់​កំពង់ផែ Lien Chieu ថ្មី​មួយទៀត ស្ថិតនៅក្នុង​សមុទ្រ​នៃ​ក្រុង​Danang ដើម្បី​ដឹកជញ្ជូន​នូវ​ទំនិញ​ផ្សេង​មកកាន់​ប្រទេស​វៀតណាម និង​ទៅកាន់​តំបន់ និង​ពិភពលោក ខណៈ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មានការ​កើនឡើង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ទាក់ទង​នឹង​ផែនការ​នេះ កាលពី​ថ្ងៃទី២៤ខែកញ្ញា នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ទីក្រុង Da Nang ដើម្បី​ពិភាក្សា​អំពី​ការសាងសង់​កំពង់ផែ Lien Chieu ដោយ​លោក​បាន​ចាត់ទុកថា នេះ​ជា​គម្រោង​ដែលមាន​ការរៀបចំ​យ៉ាង​ល្អ​សម្រាប់​ដឹកជញ្ជូន​តាមផ្លូវ​ទឹក។

លោក Phuc បាន​លើកឡើងថា បរិមាណ​ទំនិញ​ដែល​ឆ្លងកាត់​កំពង់ផែ Tien Sa របស់​ទីក្រុង​ដា​ណា​ង មានការ​កើនឡើង​នាពេលថ្មីៗនេះ ដែល​បង្កឱ្យមាន​ការកកស្ទះ​នៅក្នុង​ទីក្រុង និង​ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច។ នាវាធំៗជាច្រើន​មិនអាច​ចូលក្នុង​កំពង់ផែ​នេះ​បាន​ដោយសារតែ​កម្រិត​ទឹក​ទាប​របស់​វា។

លោកនាយក​រដ្ឋមន្ត្រី​បាន​សារ​ទរ​ដល់​អាជ្ញាធរ​ទីក្រុង និង​ក្រសួង​ដឹកជញ្ជូន (MoT) ដែល​បានរៀបចំ​ផែនការ​កសាង​គម្រោង​កំពង់ផែ Lien Chieu ដែល​រួមមាន​ទាំង​សេវា​ដឹកជញ្ជូន និង​ភ័ស្តុភារ និង​បាន​ស្នើឱ្យ​ទីក្រុង​ធ្វើការ​ងារ​ដោយផ្ទាល់ ជាមួយ​ក្រសួង​ដឹកជញ្ជូន (MoT) និង​ក្រសួងផែនការ និង​វិនិយោគ (MoPI) ដើម្បី​ធ្វើការ​ស្នើសុំ​នូវ​ជំនួយ​ផ្តួចផ្តើម​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​របស់​គម្រោង​សាងសង់​កំពុងផែរ​នេះ និង​បង្កើត​គណៈកម្មាធិការ​ដឹក​នាំ ឬ​ក្រុមការងារ​ពិ​សេសមួយ​ដើម្បី​ចាប់ផ្តើម​គម្រោង​នេះ។

បើតាម​រាយការណ៍​របស់​អាជ្ញាធ​រ​ក្រុង​បង្ហាញថា ការ​ចរាចរណ៍​ទំនិញ​តាម​កំពង់ផែ Danang បាន​កើនឡើង១៦,២ភាគរយ​ជា​រៀងរាល់ឆ្នាំ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការកើនឡើង​ដល់​ជិត១០លាន​តោន​នៅ​ឆ្នាំ២០២០ និង​ប្រហែលជា៣០លាន​តោន នៅ​ឆ្នាំ២០៣០ ដែល​ហួស​ពី​សមត្ថភាព​របស់​កំពង់​ផែ Tien Sa និង​កំពង់ផែ Son Tra សម្រាប់​រយៈពេល​នោះ។

របាយការណ៍​បន្តថា កាលពីពេលថ្មីៗនេះ ទំនិញ​ដែល​ដឹក​ចេញពី​កំពង់ផែ Tien Sa ទៅតាម​ផ្លូវ​ល្បឿន​លឿន Yet Kieu ផ្លូវ Ngo Quyen និង​ផ្លូវ Ngu Hanh Son បាន​កើនឡើង ហើយ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ដល់​ថ្នាក់​បាត់បង់​ជីវិត ដែល​បណ្តាលមកពី​រថ​យន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ទាំងនោះ៕

ប្រភព : Property area