Register Already an agent ? Login

ស្វែង​យល់​ពី​អាស៊ាន​! ទីផ្សា​រលំនៅដ្ឋាន​អាផាតមិន​នៅក្នុង​វៀតណាម​មាន​សន្ទុះ​គួរ​ភ្ជាក់​ផ្អើល

ភ្នំពេញ: ក្រុមហ៊ុន Savills Vietnam បានបង្ហាញរបស់ការណ៍របស់ខ្លួនកាលពីពេលថ្មីៗថា ទីផ្សារលំនៅដ្ឋានអាផាតមិនៅក្នុងខេត្តDanang របស់ប្រទេសវៀតណាម មានសន្ទុះឡើងខ្លាំងគួរអោយភ្ជាក់ផ្អើល ក្នុងពាក់កណ្តាលឆ្នាំ២០១៨នេះ។

យោងតាមទិន្ន័យក្នុងរបាយការណ៍នេះ អត្រាជាមធ្យមបានកើនឡើងខ្ពស់រហូតដល់៩៣ភាគរយ នៃការលក់ចេញនូវលំនៅដ្ឋានអាផាតម៉ិន ពោលគឺកើនឡើងរហូតដល់ ៣ដង បើធៀបនឹងឆ្នាំ២០១៧កន្លងទៅនេះ។

របាយការណ៍នេះ ក៏បានបង្ហាញពីតំលៃលំនៅដ្ឋានអាផាតម៉ិន ដែលគិតជាមធ្យម ១៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅក្នុងឆមាសទី១នៃឆ្នាំនេះ ពោលគឺកើនឡើងរហូតដល់២៨ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងខេត្ត Danang លំនៅដ្ឋានអាផាតម៉ិន បានកើនឡើងពី១៩ភាគរយជារៀងរាល់ឆ្នាំ ដោយសារតែមានគម្រោងសាងសង់ចំនួន២០ និងមានអាផាតម៉ិនចំនួន៨៣០ យូនីតបានដាក់ចូលទៅក្នុងទីផ្សារ ដែលចេញពីគម្រោងថ្មីចំនួន៣បន្ថែមទៀត។

ចំណែកខុនដូនៅក្នុងខេត្តDanangវិញ អាផាតម៉ិនបានធ្លាក់ចុះ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែតម្លៃកើនឡើង១៩ភាគរយក្នុងឆមាសទី១ ពោលគឺអាផាតម៉ិនបានកើនតម្លៃដល់២,១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយខុនដូចំនួន១,៥៧០យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារពីគម្រោងថ្មីៗ៕