Register Already an agent ? Login

ទីក្រុងរណបតម្លៃជាង ៣០០០លានដុល្លារ នឹងរៀបចំជា Smart CITY

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកធំជាងគេនៅកម្ពុជា OCIC គ្រោងវិនិយោគជាង ៣០០០លានដុល្លារអាមេរិក ដើម្បីទីក្រុងរណបជ្រោយចង្វារជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត នឹងេរៀបចំទីក្រុងនេះមានលក្ខណៈជា Smart City។

អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីក្រុងនេះនឹងរៀបចំឡើងតាមបែប Smart City ដោយប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋត្រូវបានរៀបចំជាពិសេស ដោយខ្សែភ្លើងនឹងត្រូវកប់ក្រោមដីទាំងអស់ អំពូលភ្លើងនឹងប្រើប្រាស់ប្រភេទអំពូល LED ដែលមានការបំពាក់កាមេរ៉ានិងទឹកកខ្វក់ទាំ​ង​អស់ចេញពីទីក្រុងនេះ នឹងត្រូវឆ្លងកាត់ការចម្រោះទាំងអស់មុននឹងបង្ហូរចេញ។

លោកបន្តថា “ការវិនិយោគទីក្រុងបែបស្មាតស៊ីធី ត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែដើ ​ម្បីនិរន្តរភាពបរិស្ថាន និងភាពសុខសាន្ត ក៏ដូចជាផាសុខភាពដល់ប្រជាពលរដ្ឋ ពិតជាអ្វី ដែលយើងត្រូវផ្តោត”។

អគ្គលេខាធិការរង​នៃ​គណៈស្ថាបត្យករ​កម្ពុជា និង​ជា​ស្ថាបត្យករ​អាស៊ានលោក ទួស សាភឿនបាន​មាន​ប្រសាសន៍​ថា ​ទីក្រុង​ឆ្លាតវៃ​តម្រូវ​ឲ្យ​មាន​ផែនការ​ធំ​ទូលាយ​សម្រាប់​ទីក្រុង​ទាំងមូល ​មិនមែន​ត្រឹម​ទីក្រុង​រណប​នោះទេ​។ ទីក្រុង​ឆ្លាតវៃ គួរ​តែ​មាន​ចន្លោះ​បៃតង ដូចជា​ សួនច្បារ​ដែល​ព័ទ្ធ​ជុំវិញ​អគារ​សាធារណៈ ​ដើម្បី​ឱ្យ​មនុស្ស​អាច​សម្រាក និង​ទទួល​បាន​ខ្យល់​អាកាស​បរិសុទ្ធ​​។

លោក​បាន​បន្ថែម​ថា “​ទីក្រុង​ឆ្លាតវៃ​អាច​កើតឡើង​បាន​លុះត្រា​តែ​មាន​ មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ​ដ៏ទូលំទូលាយ​ក្នុង​ការ​អភិវឌ្ឍ​ ទីក្រុង​ពោល​គឺ​មាន​ផែនការមេ​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ ​ការប្រើប្រាស់​ដីសំណុំ​បែបបទ ការ​រចនា ឬ​ ការប៉ុនប៉ង​គ្រប់គ្រង​លើ​ការអភិវឌ្ឍ​ទីក្រុង”​។លោកបន្តថា “តំបន់​នីមួយៗ​ត្រូវ​តែ​កំណត់​ឲ្យ​បាន​ច្បាស់​ថា ជា​តំបន់​លំនៅឋាន ពាណិជ្ជកម្ម ឬ​ឧស្សាហកម្ម​ដែល​នឹង​អាច​ពង្រីក​ឱកា​ស​នៅក្នុង​ការអភិវឌ្ឍ​ទីក្រុង និង​ដែល​អាច​ជួយ​ដល់​ការរស់នៅរបស់ប្រជាជន នៅក្នុងទីក្រុង​កាន់​តែ​ប្រសើរ​ឡើង​។

តាមការព្យាករណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា គិត​ត្រឹម​ឆ្នាំ២០៣០ខាងមុខ ប្រជាជន​ជិត​៨​លាន​នាក់​ត្រូវ​គេ​រំពឹងថា នឹង​រស់នៅ​ក្នុង​ទីក្រុង ហើយ​ភាគច្រើន​នៃ​ពួកគេ​នឹង​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសាស្រ្តាចារ្យ ភឿង សុភ័ណ្ឌបានថ្លែងថា ការសាងសង់អាគារធំៗ និងការគិតគូរពីបញ្ហាបរិស្ថានជាការ​ងាររបស់យើង ដែលត្រូវផ្តោតយកចិត្តទុកដាក់លើអ្វីដែលគេឲ្យឈ្មោះថា Smart City ព្រោះទីក្រុងបែបឆ្លាតវៃនេះ ទាមទារការគិតគូរច្រើនណាស់ ដើម្បីសម្រេចបាននូវស្តង់ដាទីក្រុងមួយ ដែលមានភាពទាក់ទាញ និងផ្តល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ។

លោកបន្តថា “ការសាងសង់អាគារត្រួវតែធ្វើឡើង ដោយមានទីធ្លាបៃតង កន្លែងលេង​កំសាន្ត ការទាញយកពន្លឺព្រះអាទិត្យ មកប្រើជំនួសឬកាត់បន្ថយការប្រើប្រាស់ថាម​ពលអគ្គិសនី ការដាំដើមឈើក្នុងអាគារ និងប្រព័ន្ឋចម្រោះទឹកកខ្វក់ជាដើម សុទ្ឋតែជារឿងចាំបាច់ ដើម្បីធានានិន្តរភាពនៃការអភិវឌ្ឍ ដោយត្រូវគោរពនូវពាក្យស្លោកការអភិរក្ស ត្រូវដើរទន្ទឹមគ្នានឹងការអភិរ័ក្ស”៕

ប្រភព : Property area