Register Already an agent ? Login

ចំណេះដឹងថ្មី៖ តើអ្នកដឹងពីតម្លៃដីធ្លីខណ្ឌមួយចំនួននៅក្នុងរាជធានីភ្នំពេញឬនៅ

ភ្នំពេញ៖ តម្លៃដីធ្លីនៅក្នុងខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ មានថ្លៃបំផុតធៀបនឹងខ័ណ្ឌចំនួន៩ទៀត នោះគឺខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌចំការមន ដែលជាខ័ណ្ឌមានសកម្មភាពពាណិជ្ជកម្មធំជាងគេក្នុងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Key Real Estate ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ សម្រាប់ពាក់កណ្តាលឆ្នាំ២០១៨បង្ហាញថា តំលៃដីធ្លីនៅខណ្ឌដូនពេញ ដែលជាតំបន់ពាណិជ្ជកម្មមានតំលៃថ្លៃបំផុតនោះ គឺដីសម្រាប់សាងសង់លំនៅដ្ឋានគិតជាមធ្យមមានតម្លៃ៣,៥០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។ ចំណែកដីសម្រាប់ធ្វើពាណិជ្ជកម្មមានតម្លៃ ជាមធ្យម6,១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ក្នុងសង្កាត់ផ្សារថ្មីស្ថិតក្នុងសង្កាត់ផ្សារទី ១,ទី ២ និង៣ ដែលជាតំបន់ពាណិជ្ជកម្មជាមធ្យមមានតំលៃ៩០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់ដីសាងសង់លំនៅដ្ឋានក្នុងសង្កាត់ផ្សារចាស់មានតម្លៃ៤០០០ ដុល្លារក្នុងមូយម៉េត្រការ៉េ។

ចំណែកខណ្ឌ៧ មករា ឯណេះ វិញ នៅក្នុងសង្កាត់ចំនួនដូជាអូឬស្សី ទី១ ដល់ សង្កាត់អូឬស្សី៤ មានតម្លៃដីថ្លៃបំផុតគិតជាមធ្យមមានតម្លៃ៦០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈសង្កាត់ បឹងប្រលិត តម្លៃដីជាមធ្យមមានតម្លៃ៤០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ដីនៅក្នុងតំបន់ខណ្ឌចំការមនវិញ មានតម្លៃចាប់ពី៣០០០ដុល្លារ ទៅ៥១០០ ដុល្លា​រក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីពាណិជ្ជកម្ម និងសាងសង់លំនៅដ្ឋាន។

តម្លៃដីដែលថោកជាងគេ គឺដីស្ថិត​នៅក្នុងសង្កាត់ព្រែកព្នៅ ភាគខាងជើងនៃទីក្រុងភ្នំពេញ ដែលតម្លៃដីធ្លីសម្រាប់សាងសង់លំនៅដ្ឋាន គិតជាមធ្យមមានតម្លៃ១០០ដុល្លារ និងដីពាណិជ្ជកម្មមានតម្លៃ៣៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

សម្រាប់ខណ្ឌដង្កោស្ថិតនៅភាគខាងត្បូង នៃទីក្រុងភ្នំពេញវិញ តំលៃដីមានតម្លៃ ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ដីឡូត៍សាងសង់លំនៅដ្ឋាន និង២៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ដីពាណិជ្ជកម្ម។

ចំណែកខណ្ឌទួលគោក ខណ្ឌសែនសុខ និង ខណ្ឌព្រែកព្នៅតម្លៃដីធ្លីកើនឡើងពី ៦.៣ភាគរយ, ៦.៧ភាគរយ, និង៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅនេះ។

តាមរបាយការណ៍ដដែលបញ្ជាក់ថា តំលៃដីធ្លីនៅក្នុងទីក្រុងភ្នំពេញ គឺនៅរក្សាតម្លៃដដែលដូកាលពីឆ្នាំមុនដែរ ពុំមានអ្វីប្រែប្រួលនោះទេ ។

យ៉ាងណាក៏ដោយបើធៀបតម្លៃដីធ្លីនៅក្រុងភ្នំពេញ នឹងបណ្តាទីក្រុងនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តម្លៃដីនៅក្នុងទីក្រុងភ្នំពេញមានតម្លៃថោកជាងគេ៕

ប្រភព : Property area