Register Already an agent ? Login

គំរោងដែលមានអាងហែលទឹកធំ និងខ្ពស់បំផុតនៅក្រុងភ្នំពេញ នឹងមិនផ្លាស់ប្តូរទេ

ភ្នំពេញ៖ គំរោងដ៏អស្ចារ្យមួយដែលស្ថិតនៅទីក្រុងកោះពេជ្រ ដែលនឹងសាងសង់អាងហែលទឹកធំនិងខ្ពស់ជាងគេបំផុតនៅក្រុងភ្នំពេញ និងកម្រិតតំបន់បាននិងកំពុងសាងសង់យ៉ាងសកម្ម។

គំរោង THE D. I RIVIERA បាននិងកំពុងដំណើរការតាមផែនការរបស់ខ្លួន ក្នុងនោះអាគារកកំពស់២៨ជាន់ចំនួន២ផ្នែកខាងមុខ បានបញ្ចប់ការសាងសង់ស្ទើរ១០០ភាគ​រយហើយ ប៉ុន្តែអាគារចំនួនបីទៀត ស្ថិតនៅផ្នែកខាងក្រោយនៃគម្រោងនេះ ដែលមានកំពស់រហូតដល់៣៨ជាន់ និងមានអាងទឹកបន្តុបពីលើប្រវែងជាង២០០ម៉ែត្របាន និងកំពុង​សាងសង់យឺតៗ និងហាក់យឺតជាងផែនការរបស់ខ្លួន។

ក្រុមហ៊ុន GREENLAND GROUP ជាក្រុមហ៊ុនលំដាប់យក្សមកពីប្រទេសចិនកាលពីចុងឆ្នាំមុន បានប្រកាសទិញអាគារទាំងបីកំពស់៣៨ជាន់នៃគំរោងនេះ ដើម្បីសាងសង់និងរៀបចំជាសណ្ឋាគារប្រណីត។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការសាងសង់អាគារកប់ពពកទាំងបីនេះ មិនផ្លាស់ប្តូរនោះទេ ទោះជា​បច្ចុប្បន្នគេឃើញមានអាគារកប់ពពកចំនួនពីរកំពុងសាងសង់ឡើងក្តី ប៉ុន្តែអាគារមួយទៀត ដែលមានកំពស់៣៨ជាន់ដូចគ្នា នឹងសាងសង់នាពេលឆាប់ៗនេះ។ លោកបន្តថា ផែន​ការនៃគំរោងនេះ កំពុងដំណើរការតាមគំរោងរបស់ខ្លួន ដោយមិនមានការផ្លាស់ប្តូរនោះទេ។

លោកបន្តថា “អ្វីៗនឹងដំនើរការទៅមុខតាមការគ្រោងទុក គ្រាន់តែពេលវេលាបញ្ច​ប់អាចយឺតជាងផែនការឬយ៉ាងណា ខ្ញុំមិនមានព៌តមានលំអិតទេ”៕

ប្រភព : Property area