Register Already an agent ? Login

ការដ្ឋានសាងសង់អាគារភ្លោះ Royal One បានចាប់ផ្តើមយ៉ាងលឿន

ភ្នំពេញ៖ ទីបំផុតរៀបចំការដ្ឋានសាងសង់អាគារពាណិជ្ជកម្មភ្លោះ ROYAL ONE ​របស់អ្នកឧក​ញ៉ា​គិត ​ម៉េង ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហា​វិថីសហព័ន្ឋរុស្ស៊ីបានចាប់ផ្តើមយ៉ាងលឿន បន្ទាប់ពីការបោះឆ្នោតបញ្ចប់ដោយបរិយា​កាសល្អប្រសើរ។

​អាគារពាណិជ្ជកម្មភ្លោះកប់ពពកនេះ បាននិងកំពុងវិនិយោគដោយក្រុមហ៊ុន Royal Group​ សហការជាមួយក្រុមហ៊ុនចិន ដែលគ្រោងបោះទុនវិនិយោគតម្លៃ១៥០​លានដុល្លា​រអាមេរិក។

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងនូវការ​ កោតសសើរចំពោះលោ​ក​ឧកញ៉ាគិត ធាង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានជំនឿទុកចិត្តយ៉ាងមុតមាំលើ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានសម្រេចចិត្ត​បណ្តាក់ទុន វិនិយោគសាងសង់អាគារពាណិជ្ជកម្មពហុមុខងារ មានកំពស់រហូតដល់កំព​ស់​៦២ជាន់ និងមានកំពស់២៣០ម៉ែត្រនេះឡើង។

មានទីតាំងនៅដីឡូត៍លេខ៩៣ ផ្លូវលេខ១១៤ កែងនឹង​មហាវិថីមុនីវង្ស ដោយមា​ន​រចនាបទយ៉ាងប្រណិត និងបំពាក់ឧបករណ៍ទំនើបៗ។

លោកជំទាវម៉ែន សំអនបានបន្តទៀតថា គំរោងនេះ ពិតជារួមចំណែក​លើក​កម្ព​ស់​សោភ័​ណ​ភា​ព និងការអភិវឌ្ឍរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗផ្នែកខាងវិស្វកម្ម និងស្ថាបត្យ​កម្មដល់កម្ពុជា ។ គម្រោងនេះក៏ពិតជាកើតឡើងចំពេលដែលកម្ពុជា កំពុងមា​ន​ស្ថាន​ភាព​សេដ្ឋកិច្ចល្អ និងស្ថេរភាព​នយោបាយល្អ និងគោលនយោបាយគាំទ្រ​ពីរាជ​រដ្ឋភិបាលដល់​សកម្មភាព​អាជីវកម្មនិងវិនិយោគនានាផងដែរ។

គំរោងដ៏ធំនេះ បានសហការវិនិយោគដោយក្រុមហ៊ុន Royal Group ជាមួយ​ HuashiGroup។ ក្រុមហ៊នុន OTK Royal One ដែលជាបុត្រសម្ព័ន្ឋជាមួយ​ក្រុមហ៊ុន​ Royal Group ដែលតំណាងដោយលោកឧកញ៉ាគិត ធាងប្រធានក្រុមហ៊ុន OTK Royal One ជាអ្នកវិនិយោគគំរោងនេះ។

លោកឧកញ៉ាគិត ធាងបានមានប្រសាសន៍ឲ្យដឹងថា ការសាងសង់អាគារ​ខ្ពស់​កប់ពពកនេះ នឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខនេះ និងគ្រោងចំណាយពេល​រយៈពេល​៣ឆ្នាំដើម្បីបញ្ចប់គំរោងនេះ។

អាគារភ្លោះ Royal One នឹងប្រើប្រាស់ចម្រុះសម្រាប់ជាសណ្ឋាគារ ខុនដូ ផ្សារទំ​នើប​ អាគារការិយាល័យជាដើម។

ប្រភព : Property area