Register Already an agent ? Login

ស្វែងយល់ពីអាស៊ាន! តើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី១ ក្នុងតំបន់មានស្ថាបត្យកម្មអ្វីបង្អួតគេ?

ភ្នំពេញ៖ ឥណ្ឌូនេស៊ី ជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់លំដាប់ទី១ និងជាប្រទេសមានប្រជាជនច្រើនជាងគេទី១ក្នុងតំបន់អាស៊ានផងដែរ ហេតុនេះដើម្បីបង្ហាញ​ឧត្តមភាព និងកិត្យានុភាពរបស់ខ្លួនប្រទេសនេះបាន និងកំពូងសាងសង់អាគារកប់ពពកដ៏ទាក់ទាញផងដែរ។

គេហទំព័រ Propertyarea.asia នឹងលើកយកអគារខ្ពស់បំផុតក្នុងប្រទេសឥណ្ឌូនេស៊ី គឺអគារ Gam Tower យកមកចុះផ្សាយ ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលនៃការរីកច្រើនវិស័យសំណង់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

អាគារ Gama Tower ដែលកាលពីមុនមានឈ្មោះថា Cemindo Tower ជាអគារខ្ពស់កប់ពពកនៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ។ អគារនេះ ត្រូវបានគេសា្គល់ថា ជាអគារ Rasuna Tower និង Cemido Tower ក្នុងអំឡុងពេលសាងសង់ តែនៅពេលសាងសង់រួចគេដាក់ឈ្មោះថា Gama Tower។

អាគារនេះមានកំពស់៣១០ ម៉ែត្រ និង៦៩ជាន់ ដែលត្រូវបានសាងសង់នៅលើទំហំដី១,៦ហិកតា និងអាចអោយរថយន្តចតបានចំនួន១១០០គ្រឿង។ បច្ចុប្បន្នអគារនេះ គឺជាអគារដែលខ្ពស់ជាងក្នុងប្រទេសឥណ្ឌូនេះស៊ី និងជាអគារខ្ពស់លំដាប់ទី៧៦ ក្នុងពិភពលោក។

អគារនេះត្រូវបានគេសាងសង់ឡើងសម្រាប់ប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​ចម្រុះ រួមមាន ដូចជាការិយាល័យធ្វើការ សណ្ឋាគារ ភោជនីយដ្ឋាន ។ អគារនេះត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ២០១១ និងបញ្ចប់ហើយសម្ភោធដាក់អោយដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០១៦។

អាគារ Gama Tower គឺជាអគារដែលមានការិយាល័យធ្វើការដ៏ទំនើបដោយសារតែគេអភិវឌ្ឍន៍ទៅជាអគារបៃតង (Green Building) ។ មិនតែប៉ុណ្ណោះ មានសណ្ឋាគារដ៏ទំនើប ឈ្មោះថា Westin Hotel នៅជាន់ទី ២០ និងភោជនីយដ្ឋាននៅជាន់ទី៥១ ដែលអាចទអោយអ្នកមកទទួលទានអាហារនៅទីនេះ អាចទស្សនាទេសភាពទីក្រុង Jakarta និងស្រូបយកខ្យល់អាកាសយ៉ាងសប្បាយរីករាយផងដែរ។

ជាមួយគ្នានោះ ក៏មានក្លឹបកំសាន្ត និងកន្លែងកម្សាន្តនៅជាន់ទី៦៧ ដែលផ្តល់ភាពរីករាយផងដែរ និងភោជនីយដ្ឋាន Henshin Restaurant នៅជាន់ទី៦៩។

អាគារនេះ ត្រូវបានវិនិយោគ និងគ្រប់គ្រងដោយក្រុមហ៊ុន PT Gamaland ដែលមានម្ចាស់ឈ្មោះ PT Wahana nusutara និងរចនាប្លង់ដោយក្រុមហ៊ុន PT Sekawan Designinc Arsitek៕

ប្រភព : Property