Register Already an agent ? Login

ស្វែងយល់ពីអាស៊ី! មហាយក្សចិន សាងសង់អគារមានរូបរាងជាកាក់បុរាណចិន

ភ្នំពេញ៖ មហាយក្សចិន ពិតជាមាននគំនិតច្នៃប្រឌិតក្នុងការរចនាម៉ូដអាគារផ្សេងៗដើម្បីទាក់ទាញភ្នែកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសគឺអគារមួយមានឈ្មោះថា «Fang Yuan Building» ។

អគារ Fang Yuon Building នេះ ត្រូវបានគេរចនាឡើងជារូបរាងកាក់នាសម័យបុរាណ ក្នុងគោលបំណងបង្ហាញដល់មនុស្សជំនាន់ក្រោយ បានសិក្សាស្វែងយល់ និងចង់ចាំ។ អគារដែលមានរូងរាងមូលនេះ ត្រូវបានគេសាងសង់ឡើងនៅក្នុងទីក្រុង Shenyang របស់ប្រទេសចិន។

អគារដ៏អស្ចារ្យនេះផងដែរ ត្រូវបានគេសាងសង់ឡើងក្នុងឆ្នាំ ២០០១ ធ្វើជាការិយាល័យធ្វើការ ដែលមានកំពស់ ២៤ជាន់ នៅលើទំហំដី ៤៨០០០ ម៉ែត្រការ៉េ ដែលរចនាប្លង់ដោយស្ថាបត្យកម្មសំណង់ជនជាតិចិន-តៃវាន់ លោក C.Y Lee ដែលជាអ្នកគូរប្លង់អគារខ្ពស់កប់ពពកក្នុងកោះតៃវ៉ាន់ដ៏ល្បីល្បាញ គឺអគារ Taipei 101។

លោក Lee បានរចនាមូដអគារនេះ ឡើងលាយឡំដោយស្ទាយប្រទេសលោកខាងកើត និងខាងលិខ ប៉ុន្តែនៅតែមានរូបរាងជាកាក់បុរាណចិន ដែលមានន័យប្រាស័យទាក់ទងគ្នារវាងមនុស្សសម័យបច្ចុប្បន្ន និងអតិតកាល។

អគារនេះ ត្រូវបានគេចាត់ទុកថាមានរចនាបទតែមួយគត់នៅក្នុងតំបន់អាស៊ី ។ មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍ CNN បានចាត់ទុកថា អគារដែលរចនាដោយស្ថាបត្យករល្បីល្បាញនេះ គឺជាអគារដ៏អាក្រក់បំផុតក្នុងពិភពលោក តែមានភាពទាក់ទាញ។

បើទោះបីគេចាត់ទុកថារចនារបស់អគារនេះមិនល្អយ៉ាងក្តី អគារនេះ ត្រូវបានបានជាប់នៅក្នុងបញ្ជីអគារដែលមានរូបរាងអាក្រក់បំផុតដែរ (Worlds’ Ugliest Building) និងល្បីល្បាញបំផុតក្នុងពិភពលោក៕

ប្រភព : Property area