Ad

តម្រូវការគេហដ្ឋានកាន់តែច្រើន តម្លៃដីនៅជាយក្រុង និងជុំវិញទីក្រុងភ្នំពេញរឹតតែឡើងថ្លៃ!

Mon, 12 Mar 2018

ភ្នំពេញ៖ សព្វថ្ងៃនេះវិស័យសំណង់គេហដ្ឋានមិនថា ជាសំណង់ផ្ទះល្វែង ឬសំណង់បុរីនោះទេ បានក្លាយជាតម្រូវការមួយដ៏ច្រើនលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺការបង្កើតគេហដ្ឋានតម្លៃថោកក៏កាន់តែមានច្រើនឡើងថែមមួយកម្រិតទៀត។

ជាក់ស្តែង បច្ចុប្បន្ន ចំនួនប្រជាជននៅទីក្រុងភ្នំពេញ បានកើនឡើងរហូតដល់ទៅជិត ២លាននាក់ ដែលជាចំនួនតួលេខដ៏ច្រើនបំផុត ហើយគេប៉ាន់ស្មានបានថា ត្រឹមតែរយៈពេលជាង១០ឆ្នាំខាងមុខទៀត កំណើនប្រជាជនក្នុងក្រុងនឹងកើនឡើងរហូតដល់ទៅជិត ៤លាននាក់ឯណោះ។

សំណង់ផ្ទះល្វែងថ្មីៗ

ដោយសារតែចំនួនប្រជាជនកាន់តែកើនឡើងនោះហើយ បានជាតម្រូវការទិញផ្ទះជាកត្តាចម្បងមួយដែលធ្វើឱ្យវិស័យអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែកើនឡើងថែមទៀត។ ខុសពីរយៈពេលកាលប៉ុន្មានឆ្នាំមុនដែលប្រជាជនសម្រុករស់នៅតែក្នុងតំបន់ទីប្រជុំជន និងទីក្រុងដែលអ៊ូអរកុះករ តែពេលនេះតំបន់ដីនៅជាយក្រុងបានក្លាយជាមុខសញ្ញាមួយដែលប្រជាជនក្នុងក្រុងស្វះស្វែងរកផងដែរ ដែលជាហេតុធ្វើឱ្យតម្លៃដីធ្លីដែលធ្លាប់តែធ្លាក់ចុះ មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការអភិវឌ្ឍន៍គម្រោងសាងសង់អគារ និងផ្សារទំនើបនានាយ៉ាងច្រើនកន្លែង ក៏មានទិសដៅទៅតាមតំបន់ជាយក្រុងទាំងនោះផងដែរ។

គួរកត់សម្គាល់ឃើញថា តំបន់ដែលក្លាយជាមុខសញ្ញាសំខាន់ក្នុងការសាងសង់គេហដ្ឋានរួមមានដូចជា៖ តំបន់ផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ និងផ្លូវជាតិ៦A ៕ 

តំបន់ដីនៅជាយក្រុង
LATEST ARTICLES
ដើម្បី​លក់​ផ្ទះ​ឆាប់​ដាច់​សូម​អនុវត្តន៍​ជំហាន​ទាំង៥​នេះ​ ភ្នំពេញ៖ ការលក់ផ្ទះ មិនមែនដូចការលក់បន្លែនៅលើទីផ្សារទេ ព្រោះ​ផ្ទះជាអចលនទ្រព្យធំមានតម្លៃខ្ពស់ និងជាអចលនទ្រព្យសម្រាប់បំរើ​ការរស់នៅ ហេតុនេះ ការលក់ផ្ទះពិតជាពិបាក តែក៏មិនពិបាកបើសិនជា​លោកអ្នកអនុវត្តន៍តាមអ្នក... Tue, 18 Sep 2018
SEA GATE SUITE ខុនដូតម្លៃជាង ១០០លានដុល្លារ ស័ក្តិសមសម្រាប់ការវិនិយោគ ភ្នំពេញ៖ ជាមួយនឹងការមកដល់នៃអ្នកវិនិយោគអន្តរជាតិ កំនើនភ្ញ​ៀវទេសចរណ៍ ខុនដូ SEA GATE SUITE បានក្លាយជាគំរោងមួយដែល​ស័ក្តិសមសម្រាប់ការវិនិយោគ ដោយសារកំនើនតម្រូវការបន្ទប់ស្នា​ក់នៅកើនខ្ពស់ជាប្រចាំ។ Tue, 18 Sep 2018
ហេតុផលសំខាន់ៗដែលអ្នកគួរទិញខុនដូរស់នៅ ភ្នំពេញ៖ ខុនដូឬលំនៅដ្ឋានបែបសហកម្មសិទ្ឋ កំពុងបង្កើននូវប្រជាប្រិយ​ភាពរបស់ខ្លួន ដោយវត្តមានអាគារសហកម្មសិទ្ឋនេះ កំពុងផ្លាស់ប្តូរ​បែបផែននៃការរស់នៅរបស់ប្រ​ជាជនកម្ពុជា ខណៈដែលទីក្រុងកាន់តែ​ចង្អៀត និងការរស់នៅកាន... Mon, 17 Sep 2018