Register Already an agent ? Login

លំនៅឋានតម្លៃទាបនៅកំពង់ស្ពឺសម្រាប់ប្រជាជនជនបទ មានទំហំដល់ទៅ ៣០០ហិកតា


Mon, 12 Feb 2018

កំពង់ស្ពឺ៖ បច្ចុប្បន្នអាជីវកម្ម សាងសង់សំណង់ផ្ទះល្វែងសម្រាប់ដាក់លក់ ជាពិសេសគឺតម្លៃផ្ទះមានតម្លៃទាបបានរីកដុះដាលគួរឱ្យកត់សម្គាល់។ មិនខុសពីម្ចាស់សំណង់ដទៃទៀត អ្នកឧកញ៉ាម៉ុង ឫទ្ធី ដែលមានឈ្មោះល្បីល្បាញជំនួយកសិករជនបទក្រីក្រផ្នែកកសិកម្ម និងដំណាំដាំដុះ បានបង្ហាញពីគំនិតវិនិយោគផ្នែកអចលទ្រព្យ ខាងសាងសង់សំណង់ផ្ទះដូចគ្នា តែសម្រាប់តែប្រជាពលរដ្ឋជនបទក្រីក្រតែប៉ុណ្ណោះ។

គម្រោងសាងសង់ផ្ទះមានតម្លៃទាបរបស់អ្នកឧកញ៉ាម៉ុង ឫទ្ធី

តាមឱ្យដឹងផ្ទាល់ពីលោកឧកញ៉ាម៉ុង ឫទ្ធី បានឱ្យដឹងថា លោកមានគម្រោងរៀបចំផ្ទៃដីប្រមាណជាជាង ៣០០ហិកតា ដើម្បីសាងសង់លំនៅឋានក្នុងតម្លៃមួយដ៏សមរម្យ ដោយក្នុងមួយខ្នងមានផ្ទៃដី ១២០០ម៉ែត្រការ៉េ មានប្រព័ន្ធទឹកភ្លើង ប្រព័ន្ធសុវត្ថិភាព ថែមទាំងដំណាំដាំដុះ ដើមឈើហូបផ្លែ រួមទាំងទីកន្លែងសម្រាប់ហាត់ប្រាណក្បែរៗផ្ទះផងដែរ។

គម្រោងសាងសង់ផ្ទះមានតម្លៃទាបរបស់អ្នកឧកញ៉ាម៉ុង ឫទ្ធី

គួរឱ្យដឹងផងដែរថា គម្រោងមួយនេះ នឹងស្ថិតលើទឹកដីខេត្តកំពង់ស្ពឺ ស្រុកសំរោងទង ដែលមានចម្ងាយពីរាជធានីភ្នំពេញប្រមាណជា ៥០គីឡូម៉ែត្រ។ ចំពោះគម្រោងនោះ លោកឧកញ៉ាម៉ុង ឫទ្ធីមិនបានជម្រាបឱ្យច្បាស់ពីទុនវិនិយោគនោះទេ ចំណែកពេលវេលាសាងសង់នឹងកំណត់ក្នុងពេលឆាប់ៗនេះ៕  

ដោយ៖ខ្មែរហូម

គម្រោងសាងសង់ផ្ទះមានតម្លៃទាបរបស់អ្នកឧកញ៉ាម៉ុង ឫទ្ធី