Register Already an agent ? Login

រថភ្លើង៣ខ្សែ នឹងរត់ពីស្ថានីយព្រលានយន្តហោះមកកាន់ស្ថានីយរថភ្លើងក្រុងភ្នំពេញក្នុងពេលឆាប់ៗនេះហើយ

ភ្នំពេញ៖ តាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ឆាប់ៗនេះពោលគឺមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ រថភ្លើងធុនតូច៣ខ្សែ នឹងដំណើរការរត់ពីស្ថានីយ៍ព្រលានយន្តហោះ មកកាន់ស្ថានីយ៍ភ្នំពេញយើងនេះ។

រថភ្លើងធុនតូច៣ខ្សែ នឹងដំណើរការរត់ពីស្ថានីយ៍ព្រលានយន្តហោះ មកកាន់ស្ថានីយ៍ភ្នំពេញយើងនេះ

ក្នុងពេលបច្ចុប្បន្ន ក្រុមការងារសាង់សង់កំពុងតែដំណើរការជីកគាស់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យការងារនេះសម្រេចឱ្យខាងតែបានមុនចូលឆ្នាំខ្មែរយើងនេះ ដោយមានការភ្ជាប់នឹងខ្សែរថភ្លើងចាស់ដែលមានស្រាប់ផងដែរ។ តាមដែលដឹង ទូរថភ្លើង នឹងធ្វើការដឹកជញ្ជូនពីក្រៅប្រទេស ហើយមកដល់កម្ពុជា ប្រហែលជាខ្ទង់តែមីនា ឆ្នាំ ២០១៨នេះហើយ ដោយត្រូវបានគេដឹងថា នឹងរថលើផ្លូវរថភ្លើងមានប្រវែងត្រឹមតែជាងមួយគីឡូម៉ែត្រតែប៉ុណ្ណោះស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងពេលបច្ចុប្បន្ន ក្រុមការងារសាង់សង់កំពុងតែដំណើរការជីកគាស់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យការងារនេះសម្រេចឱ្យខាងតែបានមុនចូលឆ្នាំខ្មែរយើង

គួរឱ្យដឹងផងដែរថា ផ្លូវរថភ្លើងនេះ គឺជាមធ្យោបាយមួយថ្មី ដែលគួរជាទីត្រេកអរ ដើម្បីសម្រួលការកកស្ទះរាល់យានជំនិះដែលមានសភាពមមាញឹកកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចេ្នះ យើងនឹងរង់ចាំតាមដានទាំងអស់គ្នានូវសមិទ្ធផលថ្មី ដែលជាទីមោទនសម្រាប់ការរីកចម្រើនក្នុងមួយជំហានទៀតរបស់កម្ពុជា៕