Register Already an agent ? Login

សំណង់បុរីថ្មី និងផ្សារទំនើបធំៗដល់ទៅ២នៅខណ្ឌសែនសុខ នឹងធ្វើឱ្យតំបន់នោះក្លាយជាទីអភិវឌ្ឍដ៏ខ្លាំងក្លា

ភ្នំពេញ៖ វត្តមានរបស់ផ្សារបោះដុំថៃ និងផ្សារទំនើប AEON 2 ធ្វើឱ្យតំបន់សែនសុខកាន់តែមានការអភិវឌ្ឍន៍ បូករួមនឹងសំណង់បុរីជាច្រើនបានរីករាលដាលនៅតំបន់នោះ បានធ្វើឱ្យអ្នកវិនិយោគមួយចំនួនធំ ​ចាប់អារម្មណ៍ ​និងវិភាគថាទឹកដីទីនោះ ​នឹងមានការពេញនិយមមិនចាញ់កណ្តាលក្រុងភ្នំពេញប៉ុន្មាននោះទេ។

ផ្សារទំនើបបោះដុំថៃ ​ម៉ាក្រូ

ដោយយោងតាមទីផ្សារលំនៅឋាន និងផ្សារទំនើបជាច្រើននៅតែមានសក្តានុពលអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន លីយ៉ុងផាត់ គ្រុប បានចាប់ផ្តើមចូលមកវិនិយោគលើវិស័យអចលនទ្រព្យតាមរយៈការបោះទុនដើម្បីវិនិយោគសាងសង់បុរីមួយមានឈ្មោះថា The Premier Land។

នាយកគ្រប់គ្រងគម្រោង The Premier Land ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លីយ៉ុងផាត់ គ្រុប បាននិយាយថាសក្តានុពលរបស់តំបន់គឺជាមូលហេតុសំខាន់ដែលជំរុញឲ្យគម្រោង The Premier Land លេចរូបរាងឡើង។ ដោយក្រុមហ៊ុនសម្រេចសាងសង់គម្រោងនេះឡើង ព្រោះបច្ចុប្បន្នខណ្ឌសែនសុខ ត្រូវបានគេទទួលស្គាល់ថាជាតំបន់ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរដែលនេះជាកត្តាចម្បងដែលអាចធ្វើការទាក់ទាញមនុស្សចូលមករស់នៅ និងប្រកបអាជីវកម្មកាន់តែច្រើន។

ផ្លូវសែនសុខ

លើសពីនេះទៀត បច្ចុប្បន្នទីនេះក៏ជាតំបន់ប្រមូលផ្តុំទៅដោយធនាគារ សាលារៀនអន្ដរជាតិ និងផ្សារអន្តរជាតិធំៗចំនួន ២ ផងដែរ ហើយវានឹងកាន់តែមានភាពងាយស្រួលសម្រាប់រស់នៅ ឬអាចនិយាយថាមានភាពប្រសើរជាងលំនៅឋាននៅកណ្តាលក្រុងទៀតផង ព្រោះគ្រាន់តែដើរឆ្លងផ្លូវនឹងទៅដល់ផ្សារទំនើបធំៗចំនួន ២ គឺ Makro និង Aeon2 ព្រមទាំងនៅជិតសាលារៀនអន្តរជាតិផងដែរ៕