Register Already an agent ? Login

មិនធម្មតា! ឆាប់ៗនេះ ខ្មែរយើងមានរថភ្លើងទំនើបលើអាកាស រត់តាមបណ្តាមហាវិថីធំៗជាច្រើនកន្លែង

ភ្នំពេញ៖ យោងតាមហ្វេសបុកផេកជាផ្លូវការ  របស់រដ្ឋបាលរាជធានីភ្នំពេញ ថ្មីៗនេះបានឱ្យដឹងថា នៅពេលខាងមុខនេះ រាជធានីភ្នំពេញនឹងមានសេវាដឹកជញ្ជូនសាធារណៈរថភ្លើងលើអាកាស AGT។

នៅក្នុងនោះ គណៈអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងាររបស់អង្គកា រJICA ដឹកនាំដោយលោក ស៊ូកាណូ យូឈី (Sugano Yuichi) ប្រធានតំណាងJICA ស្ដីពីតម្រូវការដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដែលបានលើកយកការរៀបចំរថភ្លើងលើអាកាសAGTមកធ្វើការសិក្សា។

គណៈអភិបាលរាជធានីភ្នំពេញ បានជួបប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងាររបស់អង្គកា រJICA

គម្រោងមួយនេះ នឹងចាប់ផ្តើមរត់តាមដងវិធីធំៗសំខាន់ចំនួន៥នាពេលខាងមុខ ដូចជា៖ មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវវេងស្រេងឆ្ពោះមកកាន់ព្រលានយន្តហោះភ្នំពេញ និងមួយខ្សែទៀតបែកទៅផ្លូវជាតិលេខ ៤ និងផ្លូវទំនប់កប់ស្រូវ ដោយមានចំងាយសរុបទាំងអស់ប្រមាណជា ១៤គីឡូម៉េត្រ។

រូបតំណាង (រថភ្លើងអាកាសប្រទេសថៃ)

រថភ្លើងអាកាសនេះ ត្រូវបានគេដឹងថា ធ្វើឡើង ដើម្បីចូលរួមការកាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រែប្រួលអាកាសធាតុ និងការវិវត្តន៍នៃសង្គមសេដ្ឋកិច្ច របស់ប្រទេសកម្ពុជានាពេលអនាគត។ ជាពិសេសគឺ សេវាដឹកជញ្ជូនលើអាកាសខ្នាតមធ្យមនេះ ជាផ្នែកមួយដ៏សំខាន់ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈល្អប្រសើរសម្រាប់រាជធានីភ្នំពេញរបស់យើង។

ខ្មែរហូមសូមចូលរួមអបអរយ៉ាងខ្លាំងចំពោះគម្រោងអភិវឌ្ឍន៍ដ៏ថ្មីសន្លាងមួយនេះ ហើយចំពោះពត៌មានលម្អិតពេលក្រោយ ខ្មែរហូមនឹងធ្វើការជម្រាបជាបន្តបន្ទាប់ទៀត ជូនចំពោះប្រិយមិត្តអ្នកអានជ្រាបជាដំណឹង៕  

រូបតំណាង (រថភ្លើងអាកាសប្រទេសថៃ)