Register Already an agent ? Login

ភ្នំពេញ នឹងមានផ្សារទំនើបធំជាងល្អបង្អស់ ក្នុងពេលខាងមុខនេះ ក្នុងគម្រោងវិនិយោគជាង ២០០លានដុល្លា

ភ្នំពេញ៖ បច្ចុប្បន្ន ផ្សារទំនើប បានក្លាយទៅជាទីកន្លែងសម្រាប់ការដើរកម្សាន្ត និងទិញទំនិញ ដ៏ពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺយុវ័យតែម្តង។  

ដោយយល់ឃើញពីកត្តានុពល នៃការដើរកម្សាន្តបែបទំនើបថ្មីបែបនេះ បានជាមានគម្រោងធំៗទំនើបៗជាច្រើន សាងសង់បន្ត បណ្តាក់គ្នាជាច្រើនទីតាំង ពាសពេញទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តធំៗល្បីជាច្រើនទៀត។

ថ្មីៗនេះផងដែរ ផ្សារទំនើប PH ECO Mall ដែលជាគម្រោងរបស់ Grand Star Platinum ក្រុមហ៊ុន ប៉េង ហួត គ្រុប បានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ហើយ

ថ្មីៗនេះផងដែរ ខ្មែរហូមបានទទួលពត៌មានថា ​មានផ្សារទំនើបដ៏ធំ ​និងទំនើបមួយកន្លែងឈ្មោះថា ផ្សារទំនើប PH ECO Mall ដែលជាគម្រោង Grand Star Platinum របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប  កំពុងតែធ្វើការសាងសង់។ ផ្សារទំនើបមួយនេះ បានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ហើយ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ។ ដោយក្រុមហ៊ុន បានអះអាងថា ក្រោយពេលសាងសង់រួច ផ្សារនេះនឹងក្លាយទៅជាផ្សារទំនើបធំ និងទំនើបជាងគេបង្អស់នៅកម្ពុជា។

គម្រោងសាងសង់របស់ផ្សារទំនើបនេះ មានកម្ពស់ខាងលើ ៤ជាន់ និងខាងក្រោមដី ២ជាន់

លោក ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប បានបញ្ជាក់ប្រាប់ថា គម្រោងផ្សារទំនើបនេះ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារ លើផ្ទៃដីជិត ៦ហិចតា នៅទីតាំងម្តុំបុរីប៉េងហួតបឹងស្នោ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ។

ផ្សារទំនើបនេះ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារ លើផ្ទៃដីជិត ៦ហិចតា នៅទីតាំងម្តុំបុរីប៉េងហួតបឹងស្នោ

គម្រោងសាងសង់របស់ផ្សារទំនើបនេះ មានកម្ពស់ខាងលើ ៤ជាន់ និងខាងក្រោមដី ២ជាន់ ដោយមានចំណតរថយន្ត អាចចតបានជិត ៣ពាន់កន្លែង និងចំណតម៉ូតូ បានជាង ២៦០០កន្លែងឯណោះ ៕ 

មានចំណតរថយន្ត អាចចតបានជិត ៣ពាន់កន្លែង និងចំណតម៉ូតូ បានជាង ២៦០០កន្លែងឯណោះ