Register Already an agent ? Login

មួយរយៈចុងក្រោយនេះ វៀតណាមក៏បានក្លាយទៅជាដៃគូវិនិយោគធំមួយផងដែរនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានក្លាយជាដៃគូវិនិយោគធំមួយរបស់កម្ពុជា ដោយបច្ចុប្បន្នការវិនិយោគនៅកម្ពុជា កើនទឹកប្រាក់ដល់ទៅជិត៣ពាន់លានដុល្លារអាមេរិក និងមានគម្រោងសរុបចំនួន១៩០គម្រោង ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមបានក្លាយជាដៃគូវិនិយោគធំមួយរបស់កម្ពុជា

សកម្មភាពវិនិយោគ និងការប្រកបអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជា ត្រូវបានទទួលការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំកម្ពុជា ដោយបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជានាពេលកន្លងមក។ ចំណែកការវិនិយោគពីកម្ពុជា ទៅកាន់វៀតណាមវិញ ក៏មានការកើនឡើងផងដែរ ដោយមានគម្រោងចំនួន១៨ ក្នុងទឹកប្រាក់ចំនួន៥៨លានដុល្លារអាមេរិក ស្របពេលទំហំពាណិជ្ជកម្មទ្វេភាគី ក៏បានសម្រេចជាមធ្យមប្រមាណ៣ពាន់លានដុល្លារអាមេរិកផងដែរក្នុង១ឆ្នាំ ។ ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ ដែលកើនឡើងជាលំដាប់នេះ ដោយសារកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ ។

ដោយសារតែប្រមុខរាជរដ្ឋាភិបាលទាំងពីរមានទំនាក់ទំនងល្អទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម បានជាធ្វើឱ្យរវាងកម្ពុជា-វៀតណាមកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ

គួរឱ្យដឹងផងដែរថា ដោយសារតែប្រមុខរាជរដ្ឋាភិបាលទាំងពីរមានទំនាក់ទំនងល្អទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម បានជាធ្វើឱ្យរវាងកម្ពុជា-វៀតណាមកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ។

ប្រភព៖ កោះសន្តិភាព