Register Already an agent ? Login

សន្ទុះនៃការវិនិយោគនៅកម្ពុជាត្រូវបានគេប្រដូចនឹងទីក្រុងមួយក្នុងប្រទេសចិនកាលពី ២០ឆ្នាំមុន

ភ្នំពេញ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា នៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការរីកលូតលាស់គួរឲ្យកត់សម្គាល់ ទាំងការវិនិយោគពីបរទេស និងការវិនិយោគផ្ទាល់ពីក្នុងស្រុក ដែលបានធ្វើឱ្យសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍វិស័យសំណង់របស់ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ថែមទាំងអាចស្រូបទាញយកការវិនិយោគពីក្រៅស្រុកជាបន្តបន្ទាប់ថែមទៀតផង។ 

សេដ្ឋកិច្ចប្រទេសកម្ពុជា នៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការរីកលូតលាស់គួរឲ្យកត់សម្គាល់

វិនិយោគិនមកពីប្រទេសចិន ដែលបានចូលមកវិនិយោគនៅកម្ពុជា បាននិយាយថា ការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺមិនខុសគ្នាទៅនឹងទីក្រុងស៊ិនជិនប្រទេសចិន កាលពី២០ឆ្នាំមុននោះទេ ។ នៅរយៈពេល២០ឆ្នាំខាងមុខទៀត គេរំពឹងថាកម្ពុជានឹងមានការរីកចម្រើន នឹងដូចទីក្រុងស៊ិនជិន ប្រទេសចិន នាពេលបច្ចុប្បន្ននេះ ដែរ។ ដោយស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ គឺជាស្ថានភាពដ៏ល្អបំផុតសម្រាប់អ្នកវិនិយោគនានាបណ្ដាក់ទុនវិនិយោគ ហើយដោយមើលឃើញថា ការអភិវឌ្ឍនៅប្រទេសកម្ពុជា នឹងកាន់តែល្អប្រសើរទៀតនោះ ទើបពួកគេមកបណ្ដាក់ទុនវិនិយោគនៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជានេះ ។ 

វិនិយោគិនមកពីប្រទេសចិន ដែលបានចូលមកវិនិយោគនៅកម្ពុជា បាននិយាយថា ការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺមិនខុសគ្នាទៅនឹងទីក្រុងស៊ិនជិនប្រទេសចិន កាលពី២០ឆ្នាំមុននោះទេ

តាមរយៈកំណើនសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុប ក៏បានផ្ដល់ទំនុកចិត្តដល់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុន ជាពិសេសវិនិយោគិនចិន ។ ជាក់ស្ដែង បច្ចុប្បន្ននេះ កំណើនវិនិយោគិនចិនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា។ តួយ៉ាង ខេត្តព្រះសីហនុ ដែលកាលពីមុន គឺសម្បូរទៅដោយវិនិយោគិនមកពីអឺរ៉ុប ប៉ុន្តែក្រោយពីរាជរដ្ឋាភិបាលបានប្រសិទ្ធនាមថា ក្រុងព្រះសីហនុ នឹងអាចក្លាយជាទីក្រុងស៊ិនជិន ប្រទេសចិននាពេលដ៏ខ្លីនោះ ក៏បានធ្វើឲ្យវិនិយោគិនចិនជាច្រើនសម្រុកទៅដាក់ទុនវិនិយោគលើវិស័យដូចជា សណ្ឋាគារ កាស៊ីណូ និងអចលនទ្រព្យ ។

គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ចេញផ្សាយថ្មីៗនេះ បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៧នេះ មានប្រទេស៥ត្រូវបានចាត់ទុកថា ជាប្រទេសដែលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ក្នុងនោះ ប្រទេសមហាអំណាចចិនឈរនៅលំដាប់ទី១ ដែលបានបោះទុនវិនិយោគចំនួន១២១គម្រោង ស្មើនឹងទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នចំនួនភ្ញៀវទេសចរចិនមកទស្សនាក្នុងប្រទេសកម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់កំពូលដែរ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងអស់ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តផ្សព្វផ្សាយ និងទាក់ទាញទេសចរចិនមកកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ ៕

ប្រភព៖ កោះសន្តិភាព

តាមរយៈកំណើនសេដ្ឋកិច្ច និងផលិតផលក្នុងស្រុកសរុប ក៏បានផ្ដល់ទំនុកចិត្តដល់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុន ជាពិសេសវិនិយោគិនចិន