Register Already an agent ? Login

ស្ពាន​កោះកុងត្រូវបាន​​គ្រប់គ្រងដោយរដ្ឋ បន្ទាប់ពីសម្តេចតេជោប្រកាសទិញត្រលប់មកវិញ

កោះកុង៖ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកាកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសសម្រេចចិត្តទិញយកស្ពានកោះកុង ដែលជាអតីតគម្រោងវិនិយោគរបស់ក្រុមហ៊ុន YLP Group ចាប់តាំងពីក្នុងឆ្នាំ២០០២ ដែលនៅក្នុងកុងត្រាបន្តរហូតទៅដល់៣០ឆ្នាំខាងមុខទៀត របស់លោកឧកញ៉ា លី យ៉ុងផាត់ មកគ្រប់គ្រងជាទ្រពសម្បត្តិរបស់រដ្ឋវិញ គិតចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ។ 

ស្ពាន​កោះកុងត្រូវបាន​​គ្រប់គ្រងដោយរដ្ឋ បន្ទាប់ពីសម្តេចតេជោប្រកាសទិញត្រលប់មកវិញ

គួរឱ្យដឹងផងដែរថា ស្ពានកោះកុង ជាស្ពានដែលមានប្រវែង ១៩០០ម៉ែត្រ និងជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើការសាងសង់ឆ្លងកាត់ដៃសមុទ្រ ពីក្រុងខេមរៈភូមិន្ទ(ក្រុងកោះកុង) ឆ្ពោះទៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ជាប់ព្រំដែនប្រទេសថៃ។ ដោយកន្លងមករាល់ការចេញចូល ឆ្លងកាត់ស្ពានមួយនេះតម្រូវឱ្យបង់ប្រាក់ តែពេលនេះប្រជាជនកម្ពុជាប្រាកដជាសប្បាយចិត្តជាមួយដំណឹងបញ្ឈប់ការបង់ប្រាក់ដ៏សែនត្រេកអរមួយនេះ ៕

ប្រភព៖  កោះសន្តិភាព

ស្ពាន​កោះកុងត្រូវបាន​​គ្រប់គ្រងដោយរដ្ឋ បន្ទាប់ពីសម្តេចតេជោប្រកាសទិញត្រលប់មកវិញ