Register Already an agent ? Login

ការផ្ទេរកម្មសិទ្ធដីធ្លីណាខ្លះដែលមិនតម្រូវឱ្យបង់ពន្ធ?

នៅពេលបច្ចុប្បន្ននេះយើងសង្កេតឃើញថាក្រសួងសេដ្ឋកិច្ចបានចេញច្បាប់ និងបទបញ្ញាតិជាច្រើនដើម្បីសម្រួលដល់ការលំបាករបស់ក្រុមហ៊ុនអចលនទ្រព្យនានា និងប្រជាពលរដ្ឋក្នុងការទិញលក់ដូរវិស័យដីធ្លី។ ក្នុងនោះត្រូវបានគេដឹងថាការផ្ទេរកម្មសិទ្ធទាំងអស់សុទ្ធតែតម្រូវឱ្យមានការបង់ពន្ធផងដែរ តែក៏មិនមែនសុទ្ធតែការផ្ទេរកម្មសិទ្ធគ្រប់រូបភាពជាប់ពន្ធទាំងអស់នោះទេ។

ការផ្ទេរកម្មសិទ្ធដីធ្លីណាខ្លះដែលមិនតម្រូវឱ្យបង់ពន្ធ?

ដោយផ្អែកទៅលើ ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុលេខ ៥០៧ ចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧ ស្តីពីការប្រមូលពន្ធ ប្រថាប់ត្រា ការផ្ទេរកម្មសិទ្ធិលើដីធ្លីក្នុងរូបភាពខាងក្រោមនេះអាចបញ្ជាក់ថា ការផ្ទេរកម្មសិទ្ធទាំងនេះនឹងអាចរួចផុតពីការបង់ពន្ធប្រថាប់ត្រា៖

- ការទទួលកម្មសិទ្ធិដីធ្លីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាល សម្រាប់ជាប្រយោជន៍សេដ្ឋកិច្ច ឬសង្គមកិច្ច ពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះខាតដីសម្រាប់សាងសង់លំនៅដ្ឋាន ឬ/និង ធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្ម ជាលក្ខណៈគ្រួសារ។

- ការធ្វើសន្តតិកម្ម (ការផ្ទេរសិទ្ធិដែលកើតមានឡើងបន្ទាប់ពីការស្លាប់របស់ម្ចាស់បណ្តាំ) រវាងឪពុក-ម្តាយ បង្កើតនិង កូនបង្កើត រវាងប្តីនិងប្រពន្ធ និង រវាងយាយ-តាបង្កើតនិងចៅបង្កើត និង ពីឪពុក-ម្តាយទៅឱ្យ កូនបង្កើតនិងកូនប្រសារដែលជាសហព័ទ្ធ (ប្តីឬប្រពន្ធ)របស់កូនបង្កើតនោះដើម្បីជាទ្រព្យសម្បត្តិរួមក្នុង អំឡុងពេលអាពាហ៍ពិពាហ៍។

- ការធ្វើប្រទានកម្ម (អំណោយ) លើកទី១ រវាងឪពុក-ម្តាយបង្កើតនិងកូនបង្កើត រវាងប្តីនិងប្រពន្ធ និង រវាងយាយ-តាបង្កើតនិងចៅបង្កើត ពីឪពុក-ម្តាយទៅឱ្យកូនបង្កើតនិងកូនប្រសារដែលជាសហព័ទ្ធ (ប្តីឬប្រពន្ធ)របស់កូនបង្កើតនោះដើម្បីជាទ្រព្យសម្បត្តិរួមក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ និងពីយាយ-តា ទៅឱ្យចៅបង្កើតនិងចៅប្រសារដែលជាសហព័ទ្ធរបស់ចៅបង្កើតនោះដើម្បីជាទ្រព្យសម្បតិ្តរួមក្នុងអំឡុង ពេលអាពាហ៍ពិពាហ៍។

- ការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្តនិងត្រាក់ទ័រគ្រប់ប្រភេទនិងជលយានយន្តគ្រប់ ប្រភេទដែលមានកម្លាំងដល់១៥០ សេះ។

- ការទទួលកម្មសិទ្ធិអចលនទ្រព្យ និង មធ្យោបាយដឹកជញ្ជូន ឬយានយន្ត ដែលត្រូវកត់ត្រាចុះបញ្ជីសារពើ ភណ្ឌរបស់ស្ថាប័នរដ្ឋនានានៃព្រះរាជាណាចក្រកម្ពុជា។

- ការទទួលកម្មសិទ្ធិអចលនទ្រព្យ និង មធ្យោបាយដឹកជញ្ជូនឬយានយន្តរបស់បេសកកម្មការទូត ឬ កុងស៊ុលបរទេស ឬអង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាល នានា។ល៕ 

ប្រភព៖ ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ការផ្ទេរកម្មសិទ្ធដីធ្លីណាខ្លះដែលមិនតម្រូវឱ្យបង់ពន្ធ?