Register Already an agent ? Login

សួនសត្វដ៏ធំជាងគេនៅក្នុងក្រុងភ្នំពេញដែលបើកឱ្យចូលទស្សនានៅក្នុងពេលខាងមុខនេះ ជាផ្នែកមួយនៃការដំណើរការទីក្រុងរណបថ្មី

សួនសត្វថ្មីដ៏ធំជាងគេនៅកម្ពុជាបានវិនិយោគសាងសង់ក្នុងទឹកប្រាក់អស់ប្រមាណជាង ១០លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពីជនជាតិថៃជាអ្នកគ្រប់គ្រងសួនសត្វ ភ្នំពេញ សាហ្វារី។ សួនសត្វដ៏ធំមួយនេះ អភិវឌ្ឍសាងសង់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

សួនសត្វថ្មីដ៏ធំជាងគេនៅកម្ពុជាបានវិនិយោគសាងសង់ក្នុងទឹកប្រាក់អស់ប្រមាណជាង ១០លានដុល្លារអាមេរិក

លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេក មកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។ ក្រៅពីបួនទីតាំងសំខាន់ៗខាងលើនេះ នៅមានកន្លែងសត្វជាច្រើនប្រភេទទៀតសម្រាប់ទស្សនា ហើយក៏មានសួនទឹកសម្រាប់ជិះទូកកម្សាន្ត និងកន្លែងក្មេងលេងផងដែរ។ សួនសត្វដ៏ធំជាងគេមួយនេះ ហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបទាំងក្នុងនិងក្រៅ អមជាមួយនឹងព្រៃឈើរាប់ហិកតា នឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពោលជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាផងដែរ។

លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេក មកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត

ការវិនិយោគសួនសត្វកម្សាន្តដ៏ធំនេះ ស្ថិតនៅក្នុងគម្រោងវិនិយោគជាច្រើនដែលកំពុងដំណើរក្នុងទីក្រុងរណបរបស់អ្នកឧកញ៉ា លី យ៉ុងផាត់។ ជាក់ស្តែង ការវិនិយោគទីក្រុងមិត្តភាពកម្ពុជា-ចិន ឬហៅថា ឆាយណា ថោន ក៏កំពុងតែដំណើរការទៅតាមផែនការ ដែលមានទីតាំងក្នុងទីក្រុងរណប ជាមួយគ្នានឹងសួនសត្វ ភ្នំពេញ សាហ្វារី នេះដែរដោយបានបោះទុនវិនិយោគរួមគ្នាក្នុងទឹកបា្រក់ប្រមាណ ១៥០០លានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយគឺក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដើម្បីបង្កើតឲ្យមានការសាងសង់ទីក្រុង មិត្តភាព ចិន-កម្ពុជានេះឡើង។ ហើយទីក្រុងមិត្តភាពកម្ពុជា-ចិន សាងសង់នៅលើផ្ទៃដីប្រមាណ ៥៥០ហិកតា។

ជុំវិញទៅនឹងការបង្កើតឲ្យមានទីក្រុងមិត្តភាពកម្ពុជា-ចិន នៅកម្ពុជា សុទ្ធតែបានការអបអរសាទរពីក្រុមអ្នកជំនាញតាមដានសេដ្ឋកិច្ចសង្គម មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល ថា នេះជាសញ្ញាដ៏ល្អ ដែលកម្ពុជានឹងទទួលបានប្រយោជន៍ពីការអភិវឌ្ឍរីកចម្រើនមួយកម្រិតទៀត៕ 

ប្រភព៖ ខេមបូណូមីស