Register Already an agent ? Login

ទោះជាតម្លៃអចលទ្រព្យនៅចិននៅតែបន្តឡើងថ្លៃ ​តែរដ្ឋាភិបាលមិនមានគម្រោងចាត់វិធានការណាមួយឡើយ!

ចិន៖ រដ្ឋមន្ត្រីផ្នែកលំនៅឋានប្រទេសចិនបានថ្លែងថាទីក្រុងប៉េកាំងនឹងមិនមានការអន្តរាគមន៍លើការកែប្រែតម្លៃក្នុងទីផ្សារអចលនទ្រព្យហើយក៏មិនមានគម្រោងក្នុងការបន្ធូរបន្ថយលើការគ្រប់គ្រងតម្លៃនោះទេ ដែលនេះជាសញ្ញាមួយបង្ហាញថា តម្លៃអចលនទ្រព្យដែលកំពុងតែកើនឡើងនោះក៏ត្រូវបានគេឃ្លាំមើលយ៉ាងដិតដល់ផងដែរ។

សម្ទុះនៃការលក់នឹងថមថយនៅត្រីមាសទី ៤ ឆ្នាំនេះ ខណៈដែលតម្លៃនៅថេរនៅឡើយនេះបើយោងតាមលោក Wang Menghui រដ្ឋមន្ត្រីផ្នែកអភិវឌ្ឍលំនៅឋានទីក្រុង និងទីជនបទបានថ្លែងកាលពីថ្ងៃអាទិត្យកន្លងមកដោយលោកលើកឡើងជាថ្មីនូវអនុសាសន៍របស់លោកប្រធានាធិបតី Xi JinPing ថា ៖ លំនៅឋានជាកន្លែងរស់នៅមិនមែនជាកន្លែងត្រួតពិនិត្យនោះទេ។ 

លោកប្រធានាធិបតី Xi JinPing ថា ៖ លំនៅឋានជាកន្លែងរស់នៅមិនមែនជាកន្លែងត្រួតពិនិត្យនោះទេ

លោក Wang បានលើកឡើងថាតម្លៃលំនៅឋានថ្មីបានធ្លាក់ចុះរយៈពេល ១១ ខែខុសៗគ្នាក្នុងទីក្រុងធំៗលំដាប់ទី ១ ហើយបានធ្លាក់រយៈពេល ៩ ខែក្នុងបណ្តាទីក្រុងលំដាប់ទី ២ ខណៈសញ្ញាផ្សេងៗបានបង្ហាញថារយៈពេល ២ ឆ្នាំ ដែលតម្លៃលំនៅឋានបានកើនឡើងខ្លាំងអាចនឹងបានឡើងទៅដល់ចំណុចកំពូលរួចទៅហើយ។ លោកបានថ្លែងនៅលើវេទិកាដែលរួមមានទាំងការលើកឡើងអំពីសុខភាព ការអប់រំ កម្លាំងពលកម្ម និងកិច្ចការសង្គមកិច្ចនៅក្នុងកិច្ចប្រជុំសមាជលើកទី ១៩ របស់គណបក្សកុម្មុយនីសចិនដែលបានបញ្ចប់កាលពីដើមសប្តាហ៍នេះ។

អចលនទ្រព្យគឺចលករដ៏សំខាន់នៃការរីកលូតលាស់របស់សេដ្ឋកិច្ចចិន ដែលមានឥទ្ធិពលលើវិស័យជំនួញចំនួន ៤០ ហើយសម្ទុះកំណើនតម្លៃនេះបានចោទជាបញ្ហាអំពីកំណើនតម្លៃនេះ។

ប្រទេសចិនបានខំប្រឹងទប់តម្លៃអចលនទ្រព្យពីការកើនឡើងខ្លាំងក្នុងទីក្រុងធំៗចំនួន ៤៥ ចាប់តាំងពីឆ្នាំមុនដើម្បីធ្វើយ៉ាងណារក្សាតុល្យភាពតម្លៃដោយពុំមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ លោក Wang បានសារភាពថានៅតែមាន «បញ្ហា និងផលវិបាក» ក្នុងទីផ្សារលំនៅឋាន ហើយតម្លៃរបស់អចលនទ្រព្យនេះនៅតែជាបញ្ហាដែលប្រជាជនចិនជាច្រើនកំពុងតាមដានយ៉ាងប្រកិត។

ប្រភព៖ Sui Lee Wee / The New York Times 

អចលនទ្រព្យគឺចលករដ៏សំខាន់នៃការរីកលូតលាស់របស់សេដ្ឋកិច្ចចិន ដែលមានឥទ្ធិពលលើវិស័យជំនួញចំនួន ៤០ ហើយសម្ទុះកំណើនតម្លៃនេះបានចោទជាបញ្ហាអំពីកំណើនតម្លៃនេះ