Register Already an agent ? Login

ទោះបីតម្លៃខនដូមានការធ្លាក់ចុះ ​តែស្ថានភាពទីផ្សារបច្ចុប្បន្នមិនមានបញ្ហាចោទឡើងនោះទេ

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ បានរកឃើញថា តម្លៃនៃការលក់ខុនដូប្រណីត បានធ្លាក់ចុះ ១ ភាគរយ គិតត្រឹមឆមាសទី ១ ឆ្នាំនេះ ធៀបនឹងដំណាច់ឆ្នាំមុន ប៉ុន្តែ និន្នាការអ្នកទិញ ខុនដូមានការប្រែប្រួល ដោយអ្នកទិញខុនដូភាគច្រើនផ្តោតលើខុនដូដែលបានបញ្ចប់ការសាងសង់ ជាជាងទិញគម្រោងកំពុងសាងសង់។ លើសពីនេះអ្នកទិញខុនដូ គឺទិញសម្រាប់រស់នៅជាជាងសម្រាប់វិនិយោគបន្ត ហើយប្រជាជនខ្មែរទិញខុនដូបានកើនចន្លោះពី ៥ ទៅដល់ ១០ភាគរយ។

ការសិក្សាដដែលបានរកឃើញ ផងដែរថា តម្លៃខុនដូប្រភេទ High-end មានតម្លៃមធ្យម ៣ ១០៨ ដុល្លារ ខុនដូប្រភេទ Mid-end មានតម្លៃ ២ ៦៥៩ ដុល្លារ និងខុនដូប្រភេទ Affordable មានតម្លៃជាមធ្យម ១ ៤៩៨ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ 

ទោះបីតម្លៃខនដូមានការធ្លាក់ចុះ ​តែស្ថានភាពទីផ្សារបច្ចុប្បន្នមិនមានបញ្ហាចោទឡើងនោះទេ

ការសិក្សាក៏បានរកឃើញផងដែរថា ខុនដូចំនួន ១ ៩១១ យូនីត បានដាក់ចូលទីផ្សារនៅក្នុងឆមាសទី ១ ឆ្នាំនេះ និងរំពឹងកើនឡើងដល់ ១១,៣០០ យូនីត នៅដំណាច់ឆ្នាំនេះ សម្រាប់ខុនដូសរុបដែលបានផ្គត់ផ្គង់តាំងពីមុនដល់ពេលបច្ចុប្បន្ននេះ។

យោងតាមស្ថានភាពទីផ្សារជាក់ស្តែង ខុនដូមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះបីជាតម្លៃជួល និងតម្លៃលក់ចេញបានធ្លាក់ចុះក៏ដោយ៕

ប្រភព៖ Post Khmer 

ទោះបីតម្លៃខនដូមានការធ្លាក់ចុះ ​តែស្ថានភាពទីផ្សារបច្ចុប្បន្នមិនមានបញ្ហាចោទឡើងនោះទេ