Register Already an agent ? Login

អគារពាណិជ្ជកម្មទំនើបមួយទៀតហើយនឹងផុសឡើងកណ្តាលទឹកដីបឹងកក់

ភ្នំពេញ៖  Kingsland Ventures ដែលជាក្រុមហ៊ុនអចលនទ្រព្យបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនធំ Kingsland Global បានចុះកុងត្រាកិច្ចព្រមព្រៀងមួយ ដើម្បីពង្រីកសាខារបស់ខ្លួននៅតំបន់ Phnom Penh City Centre របស់ក្រុមហ៊ុន Shukaku តាមរយៈគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលជំនួញដែលមានតម្លៃ ៧១ លានដុល្លារ ដោយនឹងគ្រោងធ្វើការអភិវឌ្ឍបញ្ចប់ក្នុងរយៈពេលពី ៣-៤ ឆ្នាំខាងមុខនេះ។

គម្រោងនេះនឹងមានការបោះទុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យមួយនៅលើផ្ទៃដីប្រមាណ១០០០០ម៉ែត្រការ៉េ ដែលពួកគេចាត់ទុកថា ជាមជ្ឈមណ្ឌលជំនួញកណ្តាល នៃទីក្រុងថ្មីមួយនៅរាជធានីភ្នំពេញផងដែរ។ កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឲ្យក្រុមហ៊ុន Kingsland ចាប់ផ្តើមនូវគម្រោងមួយដែលរួមមាន អគារការិយាល័យសម្រាប់ជួល ភោជនីយដ្ឋាន សេវាធនាគារ មណ្ឌលថ្នាំពេទ្យ សណ្ឋាគារ សាលប្រជុំ ហើយក៏ជាមជ្ឈមណ្ឌលបណ្តុំបច្ចេកវិទ្យា និងស្ថាប័នផ្សព្វផ្សាយពាណិជ្ជកម្ម ហើយនឹងក្លាយជាតំបន់មួយតភ្ជាប់រវាងក្រុមហ៊ុននីមួយៗ ដែលនឹងងាយស្រួលក្នុងការទំនាក់ទំនងគ្នាខណៈពេលដែលពួកគេទទួលបានឱកាស និងផលិតភាពកាន់តែច្រើនផងដែរ។

ក្រុមហ៊ុន Kingsland Ventures នឹងបែងចែកទឹកប្រាក់វិនិយោគជាកញ្ចប់ៗសម្រាប់ប្រើប្រាស់អភិវឌ្ឍរយៈពេល៦ឆ្នាំទៅតាមផ្នែកនីមួយៗនៃតម្រូវការរបស់ Kingsland និងបន្ទាប់មកទៀតតាមរយៈការលក់គម្រោងមុនការសាងសង់ត្រូវបានបញ្ចប់។

ក្រុមហ៊ុន Kingsland មិនបានបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅពេលណានោះទេ ហើយពុំទាន់ឆ្លើយតបទៅនឹងសំណើមុនថ្ងៃកំណត់នោះទេ។ ចំពោះគម្រោងផ្សេងៗទៀតរបស់ក្រុមហ៊ុននេះក៏រួមមានអគារ One18 Residences ដែលជាអាផាតមិនកម្ពស់២៤ជាន់ដ៏ទំនើបនៅចំកណ្តាលរាជធានីភ្នំពេញផងដែរ។

គម្រោងទីក្រុង Phnom Penh City Center ដ៏ធំដែលជាគម្រោងចម្រុះមួយផុសឡើងនៅអតីតតំបន់បឹងកក់នេះ នឹងរួមមានបន្ទប់ដល់ទៅ៥៦០០០យូនីត នឹងគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ២០៣៥ខាងមុខនេះ៕

ប្រភព៖ Post Khmer