Register Already an agent ? Login

កំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មីនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ

កំពត៖ ទីភ្នាក់ងារសារព័ត៌មានជាតិមួយបានឱ្យដឹងថា កំពង់ផែទេសចរណ៍ និងក្រុងកំពតថ្មីកំពុងតែ មានគម្រោងសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។

គ្រោងការសំណង់នេះកំពុងតែដាក់ដំណើរការវាយតម្លៃ ដោយស្ថិតនៅក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីដោយមានការរៀបចំតាមលក្ខណៈស្តង់ដាអន្តរជាតិ ដោយមានការរៀបចំប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹកស្អាត និងស្របតាមកត្តាការពារបរិស្ថានជាដើម។ ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នដែល ពាក់ព័ន្ធបានសិក្សានិងបង្កើតគម្រោងនេះឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត និងទស្សនាឱ្យបាន១លាននាក់ជារៀងរាល់ឆ្នាំ។

ពេលដែលសាងសង់រួចកំពង់ផែនេះនឹងមានសេវាកម្មនាំភ្ញៀវជិះកម្សាន្តតាមតំបន់កោះនានា នៅភាគខាងត្បូង ហើយកំពង់ផែមួយនេះនឹងក្លាយជាតំបន់យ៉ាងសំខាន់សម្រាប់ការដឹក ភ្ញៀវទេសចរណ៍ទៅកាន់កំពង់ផែរបស់ប្រទេសផ្សេងៗថែមទៀតផង។

តាមការបញ្ជាក់ពីក្រសួងដែលពាក់ព័ន្ធបានប្រាប់ឱ្យដឹងថាកំពង់ផែមួយនេះ នឹងគ្រោងសាងសង់នៅតាមបណ្តោយព្រែកកំពង់បាយ ចំងាយប្រហែលជា ៦ គីឡូម៉ែត្រនៅខាងត្បូងក្រុងកំពតបច្ចុប្បន្ន ហើយវាក៏ជាចំណុចប្រសព្វកណ្តាលនៃតំបន់ ទេសចរណ៍សំខាន់ៗ ដូចជានៅជិតភ្នំបូកគោ ជិតក្រុងកែប ក្រុងកំពត និងនៅក្បែរប្រទេសថៃ និងវៀតណាមជាដើម។

ចំពោះការសាងសងកំពង់ផែ និងក្រុងថ្មីនេះនឹងមានការកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅតាមខេត្ត ដែលជាប់នឹងឆ្នេរសមុទ្រទាំង ៤ ផងដែរ ដូចជា កំពត កែប ព្រះសីហនុ និងកោះកុង៕

ប្រភព៖ Post News