Register Already an agent ? Login

វិនិយោគិនអាស៊ីផ្តោតគោលដៅយ៉ាងខ្លាំងនៅទីផ្សារពាណិជ្ជកម្មសហរដ្ឋអាមេរិក អង់គ្លេស និងអាឡឺម៉ង់

បរទេស៖ យោងតាមរបាយការណ៍ថ្មីរបស់ JLL បានឱ្យដឹងថាវិនិយោគិនអចលនទ្រព្យពាណិជ្ជកម្មជនជាតិអាស៊ីកំពុងតែផ្តោតសំខាន់ទៅលើទីផ្សារអចលនទ្រព្យនៅទូទាំងពិភពលោក ដោយវិនិយោគិន ១០ នាក់មាន ៥ទៅហើយជាជនជាតិអាស៊ី។ ការវិនិយោគសរុបបានឈានដល់ 19,5 ពាន់លានដុល្លារនៅក្នុងត្រីមាសទី 2 ឆ្នាំ 2017 ពោលគឺកើនឡើង 71 ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅទូទាំងពិភពលោកប្រទេសចិនគឺជាប្រភពធំបំផុតទីបីនៃដើមទុនឆ្លងដែនទៅក្នុងវិស័យអចលនទ្រព្យនៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះក្នុងចំនួន 6,2 ពាន់លានដុល្លារ។ បន្ទាប់ពីប្រទេសចិនអ្នកចំណាយធំជាងគេនៅអាស៊ីគឺហុងកុង (4,9 ពាន់លានដុល្លារ) សិង្ហបុរី (4,1 ពាន់លានដុល្លារ) កូរ៉េខាងត្បូង 1,9 ពាន់លានដុល្លារ និងជប៉ុន 1,6 ពាន់លានដុល្លារ។ ស្ទើរតែទាំងអស់នៃដើមទុនរបស់ពួកគេបានកំណត់ទិសដៅលើទីផ្សារអចលនទ្រព្យធំបំផុតរបស់ពិភពលោក ដោយសហរដ្ឋអាមេរិកដាក់ទុន 10 ពាន់លានដុល្លា ចក្រភពអង់គ្លេស 6 ពាន់លានដុល្លារនិងអាល្លឺម៉ង់ 2 ពាន់លានដុល្លារ។ ការវិនិយោគទាំងនេះសុទ្ធសឹងតែការរំពឹងប្រាប់ចំណេញសន្ធឹកសន្ធាប់ពីការទិញលក់មកវិញ

កិច្ចព្រមព្រៀងទ្រព្យសកម្មតែមួយគត់ធំជាងគេនៅឆ្នាំនេះគឺ ក្រុមហ៊ុន HNA របស់ចិនបានទិញអគារការិយាល័យ Park Avenue អគារ Midtown ក្នុងតម្លៃ 2,21 ពាន់លានដុល្លារកាលពីខែឧសភា។

ប្រភព៖ worldpropertyjournal