Register Already an agent ? Login

តម្លៃដីធ្លីនៅខេត្តសៀមរាប និងខេត្តព្រះសីហនុមានការកើនឡើង

នៅក្នុងឆ្នាំនេះតម្លៃដីធ្លីនៅតាមបណ្តាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចដូចជា ក្រុងព្រះសីហនុ និងខេត្តសៀមរាបបានកើនឡើងគួរឱ្យកត់សម្គាល់។ ដោយក្រុងព្រះសីហនុតម្លៃដីមានការកើនឡើងដោយសារមានការវិនិយោគច្រើននៅខេត្តជាប់មាត់សមុទ្រ និង នៅខេត្តសៀមរាបមានការកើនឡើងដោយសារដំណឹងការសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនបានប្រមូលទិញដីជាច្រើនកន្លែងនៅតាមតំបន់គោលដៅនានា។ ប៉ុន្តែតម្លៃកើនឡើងក្នុងកម្រិតណាយើងមិនទាន់អាចកំណត់បានទេ។

តម្លៃដីនៅតំបន់ត្រូវប៉ាន់នៅខេត្តសៀមរាបមានតម្លៃចន្លោះពី ២០០០ ទៅ ២៥០០ ដុល្លារ និងតាមផ្លូវតូចៗក្នុងក្រុង មានតម្លៃ ១០០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ចំណែកតម្លៃដីនៅតំបន់ពាណិជ្ជកម្មនៅក្រុងព្រះសីហនុ មានតម្លៃ ១៥០០ ទៅ ២០០០ ដុល្លារ និងដីនៅតាមផ្លូវតូចៗមានតម្លៃចាប់ពី ១០០ ទៅ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

ប្រភព៖ Post Khmer