Register Already an agent ? Login

អគារខ្ពស់ជាងគេក្នុងអាស៊ាននៅកម្ពុជា ប្រកាសកាលបរិច្ឆេទជាផ្លូវការ

ភ្នំពេញ៖ ទីបំផុតអគារ ១៣៣ ជាន់ខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន ដែលមានកម្ពស់ជាង ៥00 ម៉ែត្រ បានកំណត់កាលបរិច្ឆេទសាងសង់ហើយ។ ម្ចាស់គម្រោងលោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុនថៃ ប៊ុនរ៉ុង បានសម្រេចជ្រើសរើសយកថ្ងៃទី ១ ខែសីហា ខាងមុខនេះ ដើម្បីបើកការដ្ឋានសាងសង់ ។ ហើយបើតាមគម្រោងនឹងចំណាយទុនវិនិយោគ ប្រមាណ ២១០០ លានដុល្លារ និងបណ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដូចជាអាផាតមិន សណ្ឋាគារផ្កាយ៦ ខុនដូដ៏ប្រណីត  ការិយាល័យធ្វើការ ភោជនីយដ្ឋាន កន្លែងគយគន់ទេសភាពទីក្រុងភ្នំពេញ សេវាកម្មកម្សាន្ត និងផ្សារទំនើបជាដើម។

អគារពាណិជ្ជកម្មកប់ពពកនេះ សាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd. ហើយសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Roong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group។ អគារភ្លោះកប់ពពកTBR Twin Tower World Trade Centre នេះនឹងលេចរូបរាងនៅកណ្តាលក្រុងភ្នំពេញ ជិតទន្លេមេគង្គពោលគឺនៅទល់មុខ ណាហ្គាវើលស្ថិតក្នុងមជ្ឈមណ្ឌលកម្សាន្ត ឌ្រីម លែន ចាស់លើផ្ទៃដីទំហំ ៥ហិកតា៕

ប្រភព៖ Post Khmer 

អគារខ្ពស់ជាងគេនៅអាស៊ាន ប្រកាសកាលបរិច្ឆេទជាផ្លូវការ

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026