Register Already an agent ? Login

កម្ពុជាអនុម័តគម្រោងវិនិយោគថាមពលពន្លឺព្រះអាទិត្យចំនួន ២ បន្ថែមទៀតនៅខេត្តពោធិ៍សាត់ មានអានុភាពសរុប ៣៨០មេហ្គាវ៉ាត់ និងទុនសរុប ២៥៨លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ២ ក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ ដែលមានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយមានទុនវិនិយោគសរុបប្រមាណ ២៥៨លានដុល្លារអាម៉េរិក។

យោងតាមព័ត៌មានគម្រោងវិនិយោគគម្រោងទី១ ជាការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៣៥០មេហ្គាវ៉ាត់ និងមានទុនវិនិយោគប្រមាណ ២២៥លានដុល្លារអាម៉េរិក ដែលរំពឹងថានឹងបង្កើតការងារចំនួន ៨៨កន្លែង។

ចំណែក គម្រោងទី២ ជាស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣០មេហ្គាវ៉ាត់ អមដោយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី ដែលមានទុនវិនិយោគប្រមាណ ៣៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួន ១២កន្លែង។ គម្រោងទាំងពីរនេះមានអានុភាពផលិតអគ្គិសនីសរុប ៣៨០មេហ្គាវ៉ាត់ និងអាចរួមចំណែកពង្រឹងសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជំរុញការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា៕

ដោយ៖khmerhome