Register Already an agent ? Login

​ក្រសួងពាណិជ្ជកម្មរកឃើញបុគ្គលម្ចាស់ភាគហ៊ុន ៣៤​ជាប់ក្នុងបញ្ជីប្រផេះរបស់អាមេរិក ក្នុងនោះ ៧​នាក់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម លើកឡើងថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ តាមរយៈយុទ្ធនាការជំរុញ​ឱ្យក្រុមហ៊ុននានាធ្វើការតម្កល់ប្រតិវទន៍ប្រចាំឆ្នាំ ​ក្រសួងពាណិជ្ជកម្មបានរកឃើញបុគ្គលជាម្ចាស់ភាគហ៊ុនជាង ៣៤ជាប់ក្នុងបញ្ជីប្រផេះរបស់សហរដ្ឋអាមេរិក ក្នុងនោះ ៧​នាក់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។​

ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «បច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្ម» ​នាពេលថ្មីៗនេះថា បន្ទាប់ពីបានរកឃើញក្រសួងពាណិជ្ជកម្មបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយតម្រូវឲ្យបុគ្គលទាំងនោះផ្ទេរភាគហ៊ុនចេញពីក្រុមហ៊ុននៅកម្ពុជា។ ក្នុងករណីមិនផ្ទេរ ក្រុមហ៊ុននោះនឹងត្រូវរំលាយចោល បន្ទាប់ពីដោះស្រាយបំណុលពន្ធរួច ខណៈដែលក្រសួងមានការព្រួយបារម្ភចំពោះក្រុមហ៊ុនដែលចុះបញ្ជីច្រើន ប៉ុន្តែមិនបានចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ច ឬចុះបញ្ជីដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់។

ទន្ទឹមគ្នានេះ ឯកឧត្តមបន្តថា វិធានការរបស់ក្រសួងពាណិជ្ជកម្ម គឺស្របតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសយ៉ាងច្បាស់ថា កម្ពុជាយកជម្រើសតែមួយគត់ គឺ «សេដ្ឋកិច្ច-ស» ហើយមិនមែនជាប្រទេសដែលក្រុម Scam អាចស្នាក់នៅបានឡើយ។ ម្យ៉ាងទៀត ដើម្បីពង្រឹងការងារនេះ ក្រសួងបានទិញប្រព័ន្ធត្រួតពិនិត្យលំដាប់ខ្ពស់មួយពីសហរដ្ឋអាមេរិក ដែលធនាគារធំៗជាច្រើនកំពុងប្រើប្រាស់ ដើម្បីធ្វើការត្រួតពិនិត្យប្រវត្តិ​ background check របស់ម្ចាស់ភាគហ៊ុនក្រុមហ៊ុនទាំងអស់ មុននឹងអនុញ្ញាតឲ្យចុះបញ្ជីពាណិជ្ជកម្ម។

ឯកឧត្តមបន្ថែមថា ក្រសួងបន្តលើកលែងពិន័យប្រតិវេទន៍នេះ ​រហូតដល់ដើមខែមករា ឆ្នាំ២០២៧ ដើម្បីផ្តល់ឱកាសដល់ពាណិជ្ជករម្ចាស់ក្រុមហ៊ុនទាំងអស់ ធ្វើបច្ចុប្បន្នភាពប្រតិវេទន៍របស់ខ្លួនស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការកសាងសេដ្ឋកិច្ចមួយប្រកបដោយតម្លាភាព និងភាពស្អាតស្អំ ក្នុងការពង្រឹងវិធានការនេះ ការតម្កល់ប្រតិវទន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលកំពុងរកស៊ីនៅកម្ពុជាមានសារៈសំខាន់ណាស់ ដែលប្រៀបដូចជាការធ្វើតេស្តសុខភាពប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដើម្បីធានាថាពួកគេមានសុខភាពល្អ និងចូលរួមសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ ហើយម្ចាស់ភាគហ៊ុនជាប់ក្នុងបញ្ជីប្រផេះ ឬបញ្ជីខ្មៅ និងស៕

ដោយ៖khmerhome