Register Already an agent ? Login

អភិបាលខេត្តមណ្ឌលគិរី៖ គិតមកដល់ពេលនេះ ការចម្រាញ់រ៉ែមាសនៅខេត្តមណ្ឌលគិរី បានជាង ១៨តោនមាស

មណ្ឌលគិរី៖ បច្ចុប្បន្ននេះ មានក្រុមហ៊ុន រ៉ឺណេសង់ មីណឺរ៉ល ខេមបូឌា លីមីធីត បានធ្វើអាជីវកម្មចម្រាញ់ រ៉ែមាសជាផ្លូវការ ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ទទួលបានលទ្ធផល ដោយចម្រាញ់រ៉ែមាសបានចំនួនប្រមាណជាង ១៨តោនមាស ខណៈដែលការវិនិយោគលើវិស័យរ៉ែទូទាំងខេត្តសរុបចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានធ្វើរបាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦  នេះ ក្នុងឱកាសដែលសម្តេចតេជោបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តមណ្ឌលគិរី។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះលទ្ធផលរ៉ែមាសនេះ ហើយថា វិស័យកសិ-ឧស្សាហកម្ម នៅតែមានសក្តានុពល ចំពោះភូមិភាគឦសាន ដែលនឹងអាចនាំឱ្យភូមិភាគឦសាន ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នៃកម្ពុជា ដែលមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី៕

ដោយ៖khmerhome