Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រជុំពិភាក្សារួមគ្នាជាមួយឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការប្រើប្រាស់ទិន្នន័យនិងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកពាក់ព័ន្ធនឹងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម ឆែ លីឌីន អនុរដ្ឋលេខាធិការ តំណាងពីការិយាល័យ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល អនុប្រធានទី៣ ក.អ.ក. និងលោកស្រី ហ៊ាន ឡូរីដា នាយករងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ជាតំណាងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារជំនាញសរុបប្រមាណ ៤០រូប។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយជុំវិញបញ្ហាលិខិតស្នាមពាក់ព័ន្ធនឹងសេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានលើកឡើងក្នុងកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ដំណោះស្រាយសំខាន់ៗមួយចំនួនត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ហើយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដោះស្រាយគឺជាស្នូលសំខាន់នៃកិច្ចពិភាក្សានាថ្ងៃនេះ ដើម្បីឈានទៅអនុវត្តអន្តរប្រតិបត្តិការតាមប្រព័ន្ធឌីជីថល ផ្លាស់ប្ដូរទិន្នន័យសំដៅកាត់បន្ថយការប្រើប្រាស់លិខិតស្នាម ពន្លឿន និងធ្វើសាមញ្ញនីតិវិធីផ្តល់សេវាសាធារណៈជូនវិស័យឯកជន។

ក្នុងកិច្ចប្រជុំនាឱកាសនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានសំដែងនូវការអបអរសាទរជូនចំពោះក្រសួងពាណិជ្ជកម្មដែលបានខិតខំប្រឹងប្រែងដាក់ចេញនូវយន្តការនានា ដើម្បីដោះស្រាយនូវសំណូមពររបស់វិនិយោគិនរហូតមានការទទួលស្គាល់ កោតសរសើរ និងថ្លែងអំណរគុណពីវិស័យឯកជន និងសភាពាណិជ្ជកម្ម។ ជាក់ស្ដែងកន្លងមកនេះ ក្រសួងបានកែសម្រួលនិងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តនានា សំដៅធ្វើសាមញ្ញកម្មការងារចុះបញ្ជីពាណិជ្ជកម្ម និងការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ឈរលើមូលដ្ឋាននៃកិច្ចសហការរវាងគ្នា អង្គប្រជុំនឹងដាក់ជូននូវដំណោះស្រាយលើសំណូមពររបស់វិស័យឯកជន ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ដើម្បីឆ្លើយតបជូនវិនិយោគិន និងជាការចូលរួមបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026