Register Already an agent ? Login

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរចាត់វិធានការច្បាប់ បង្ក្រាបលើមន្ត្រីដែលពាក់ព័ន្ធទាំងអស់ និងអ្នកនាំសាច់បង្កកចូលពីថៃ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រាប់ទៅកាន់អាជ្ញាធរឱ្យចាត់វិធានការច្បាប់បង្ក្រាបលើក្រុមឈ្មួញនាំចូលសាច់បង្កកពីប្រទេសថៃ។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសមិនលើកលែងនោះទេ ចំពោះមន្ត្រីណាដែលពាក់ព័ន្ធអមដំណើរនាំចូលសាច់បង្កកទាំងនោះមកកាន់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅខេត្តបន្ទាយមានជ័យ ជាង ១.០០០នាក់។

សម្តេចតេជោថែមទាំងបញ្ជាក់ទៀតថា សម្តេចនឹងតាមរកមុខរាល់ឈ្មួញដែលនាំទំនិញពីប្រទេសថៃ។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ដែរថា រយៈពេលមួយឆ្នាំហើយដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ តែផ្ទុយទៅវិញ ថៃបានបាត់បង់ថវិកាប្រមាណ ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026