Register Already an agent ? Login

រយៈពេល ៥ខែឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៣៥ម៉ឺននាក់, ថយចុះជាង ៣១% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២៥

សៀមរាប៖ យោងតាមរបាយការណ៍របស់របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេសមកទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង ៣៥ម៉ឺននាក់ ថយចុះជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ គឺជាតួលេខដ៏ត្រឹមត្រូវមួយស្របតាមទិន្នន័យផ្លូវការ។

យោងតាមរបាយការណ៍របស់របស់គ្រឹះស្ថានអង្គរ ដដែលបានបន្តឲ្យដឹងថា រយៈពេល ៥ខែដើមឆ្នាំ២០២៦ មានភ្ញៀវទេសចរបរទេសប្រមាណជាង ៣៥ម៉ឺននាក់ មកទស្សនារមណីយដ្ឋានអង្គរ។ ការប្រៀបធៀបចំនួននេះមានការថយចុះប្រមាណជាង ៣១% ទៅ ៣២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដោយសារឆ្នាំ២០២៥ មានចំនួនខ្ពស់ជាង និងធ្លាក់ចុះជាបន្តបន្ទាប់នៅចុងឆ្នាំ)

ទោះជាយ៉ាងណា ចំនួនសរុបមានការថយចុះ ប៉ុន្តែគោលដៅទេសចរណ៍ខេត្តសៀមរាប នៅតែបន្តទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយមានកំណើនគួរឱ្យកត់សម្គាល់ពីភ្ញៀវទេសចរឥណ្ឌា និងការរៀបចំសោភ័ណភាពបានល្អប្រសើរ៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026