Register Already an agent ? Login

ជាង ២ឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេស បានបង្កើតមានចំនួន ២០តំបន់ ខណៈបច្ចុប្បន្នមន្រ្តី​ជំនាញ​កំពុងសិក្សានៅ​តាមបណ្តា​ខេត្តនានា ដើម្បីជំរុញបង្កើតតំបន់សេដ្ឋកិច្ចបន្ថែមទៀត

ភ្នំពេញ៖ រាជដ្ឋាភិបាលបានបង្កើន​ការអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កើនឡើងគួរកត់​សសម្គាល់​​ផងដែរ ដោយក្នុងរយៈ​ពេលជាង ២ឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេសបានបង្កើតមានចំនួន ២០តំបន់ ខណៈបច្ចុប្បន្នមន្រ្តី​ជំនាញ​កំពុងសិក្សានៅ​តាមបណ្តា​ខេត្តនានា ដើម្បីជំរុញបង្កើតតំបន់សេដ្ឋកិច្ច ពិសេសឱ្យឆ្លើយតបទៅនិង​តម្រូវការវិនិយោគនានា​របស់វិស័យឯកជន។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើង​នៅក្នុង​វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នៅចុងសប្តាហ៍កន្លងមកថា នៅក្នុងរយៈពេលជាង ២ឆ្នាំចុង​ក្រោយនេះ កំណើនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បានកើនឡើងយ៉ាងគំហុក ស្របពេលរាជ​រដ្ឋាភិបាលបានអនុម័តបង្កើតតំបន់សេដ្ឋកិច្ចពិសេសកើនឡើងជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនិង​តម្រូវការវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

ឯកឧត្តម ជា វុទ្ធី បានបន្តថា នៅក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ មានកំណើនវិនិយោគនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងគំហុក ជាក់ស្តែងនៅឆ្នាំ២០២៣ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧១គម្រោង, ឆ្នាំ២០២៤ មាន ១៥០គម្រោង និងនៅឆ្នាំ២០២៥ កើនដល់ ២៤៣គម្រោង។

ឯកឧត្តម ជា វុទ្ធី គូសបញ្ជាក់ថា គម្រោងវិនិយោគ​ដែលកម្ពុជា​ទទួល​បានមានកំណើនកើនឡើងគួរកត់សម្គាល់ ជាក់ស្តែងនៅឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត​គម្រោងវិនិយោគមាន ៦៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាមេរិក ខណៈនៅ​ក្នុងរយៈ ៤ខែដំបូង ក្នុងឆ្នាំ២០២៦នេះ អនុម័តបានមានចំនួន ១៨៧ គម្រោង មានទុនវិនិយោគជាង ២,៦ពាន់លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន គឺមានការថយចុះ ក៏ប៉ុន្តែមានកំណើន​នៃការវិនិយោគនៅតាមបណ្តាខេត្តមានចំនួនច្រើនជាងមុន។

ឯកឧត្តម ជា វុទ្ធី បន្ថែមទៀតថា នៅក្នុងចំណោមទាំង ៦២គម្រោងនេះ មានចំនួន ៣៥ គម្រោងកំពុងដំណើរការ ហើយមួយចំនួនកំពុងធ្វើការសាងសង់ និងមានប្រមាណជាង ១០ ក្រុមហ៊ុន ដែលវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងរយៈពេលជាង ១០ ទៅ ២០ឆ្នាំ មកនេះ អត់ដំណើរនោះឡើយជាកម្មវត្ថុ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងជំរុញឱ្យពួកគេត្រូវតែធ្វើការអភិវឌ្ឍបន្ថែមទៀត ឬមួយក៏ត្រូវលុបចោលវិញបើសិនជាមិនធ្វើការអភិវឌ្ឍ ខណៈដែលគិតមកដល់ពេលនេះ តំបន់សេដ្ឋពិសេសដែលអនុម័តមានចំនួន ៦២ គម្រោង ក្រោមអនុក្រិត្យរបស់រាជរដ្ឋាភិបាល៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026