Register Already an agent ? Login

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងទេសចរណ៍ ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប ព្រមទាំងតាមដាន ពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើទិសដៅការងារបន្ត ក្នុងការជំរុញការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែទំនើប ប្រកបដោយនវានុវត្តន៍ និងចីរភាពក្នុងវិស័យទេសចរណ៍ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបន្តពង្រឹងសមត្ថភាព និងសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាថាការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ អាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល និងតម្រូវការរបស់ភ្ញៀវទេសចរនាពេលបច្ចុប្បន្ន និងអនាគត៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026