Register Already an agent ? Login

អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៖ បរិមាណកុងតឺន័រសរុបក្នុងឆ្នាំ២០២៥ មានចំនួនជាង ៦០ម៉ឺន TEU កើនឡើងចំនួន ២៤.៩៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤

ភ្នំពេញ៖ បរិមាណកុងតឺន័រសរុបក្នុងឆ្នាំ២០២៥ មានចំនួនជាង ៦០ម៉ឺន TEU កើនឡើងចំនួន ២៤.៩៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ ជាង ៤៨ម៉ឺន TEU សម្រាប់ឆ្នាំ២០២៥ នេះ ក.ស.ភ. សម្រេច បាន ១១៥,២៨% ធៀបនឹងផែនការឆ្នាំ២០២៥ ចំនួន៥២ម៉ឺន TEU។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកនៃកំពង់ផែស្វយ័តភ្នំពេញ។

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកនៃកំពង់ផែស្វយ័តភ្នំពេញ លើកឡើងក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះថា ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ២០២៥ សរុបមានចំនួនជាង ១៩លានដុល្លារអាម៉េរិក សម្រេចបាន ១៤៣,១៩% នៃផែនការឆ្នាំ២០២៤ ហើយធៀបនឹងឆ្នាំ២០២៤ កើនឡើងជាង ៦លានដុល្លារអាម៉េរិក ឬស្មើនឹង ៤៧,០២%។

ឯកឧត្តម ហ៊ឺ បាវី បានសង្កតធ្ងន់ថា សម្រាប់ឆ្នាំ២០២៥ តម្លៃភាគហ៊ុនរបស់ ក.ស.ភ. នៅលើផ្សារមូលបត្រកម្ពុជា (CSX) មានស្ថិរភាពក្នុងតម្លៃប្រហែល ១៣ ៨០៥ រៀលក្នុងមួយភាគហ៊ុន ហើយបរិមាណជួញដូរជាមធ្យមមាន ប្រមាណ ៦៩៦ ភាគហ៊ុនក្នុងមួយថ្ងៃ។ សម្រាប់ឆ្នាំ២០២៦ គិតត្រឹមបច្ចុប្បន្ន តម្លៃភាគហ៊ុនរបស់ ក.ស.ភ. មានស្ថិរភាពក្នុងតម្លៃប្រហែល ១៤ ២៤៧ រៀលក្នុងមួយភាគហ៊ុន ហើយបរិមាណជួញដូរជាមធ្យមមានប្រមាណ ៨២៩ ភាគហ៊ុនក្នុងមួយថ្ងៃ៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026