Register Already an agent ? Login

ស្ថានទូតវៀតណាម សហការជាមួយសមាគម​ធុរកិច្ច​វៀតណាម-កម្ពុជា រៀបចំកិច្ចសន្ទនាធុរកិច្ចឆ្នាំ២០២៦ ដើម្បីគោលដៅពាណិជ្ជកម្ម ២០ប៊ីលានដុល្លាររវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយសមាគម​ធុរកិច្ច​វៀតណាម-កម្ពុជា (VCBA) បានរៀបចំកិច្ចសន្ទនាធុរកិច្ចឆ្នាំ២០២៦ នាសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការនៃស្ថានទូត​វៀតណាមប្រចាំនៅកម្ពុជា ដើម្បីគោលដៅពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ ដែលប្រទេសទាំងពីរបានកំណត់រួមគ្នា។

ឯកឧត្តម ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា អញ្ជើញ​ជាអធិបតីក្នុងកិច្ចសន្ទនានេះ រួមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​នៃគណៈកម្មាធិការវិនិយោគក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងលោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម, ឧកញ៉ា ឡេង រិទ្ធី ប្រធាន VCBA។

ពាណិជ្ជការ អាជីវករវៀតណាម ពាណិជ្ជការ អាជីវករ ដើមកំណើតវៀតណាម ដែលកំពុង​វិនិយោគ​និងធ្វើប្រតិបត្តិការនៅកម្ពុជា និងពាណិជ្ជការ អាជីវកក្នុងវិស័យថែទាំសុខភាព ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល និងកសិកម្ម។ ក្រៅពីនៅះក៏មាន ការចូលរួមពីគណៈប្រតិភូធុរកិច្ចមកពីប្រទេសវៀតណាម ដូចជា គណៈប្រតិភូខេត្តតៃនិញ ខេត្តយ៉ាឡាយ ទីក្រុងហូជីមិញ ទីក្រុងកឹនធើ ខេត្តឡឹមដុង និងសមាគមពាណិជ្ជករវៀតណាមនៅបរទេស (BAOOV) ប្រតិភូប្រមាណ ២០០នាក់ក៏អញ្ជើញចូលរួមផងដែរ។

នេះគឺជាវេទិការប្រចាំឆ្នាំ ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាព​ព័ត៌មានអំពី​កិច្ច​សហប្រតិបត្តិការទ្វេភាគី ជាពិសេសការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ចែករំលែកបទពិសោធន៍រវាងសហគ្រិន​ជំវិញសកម្មភាពវិនិយោគ អាជីវកម្មនៅទីផ្សារកម្ពុជា លើកកម្ពស់សកម្មភាពវិនិយោគនិងអាជីវកម្មរបស់សហគ្រិនវៀត​ណាមនៅប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលខាងមុខ។

នៅក្នុងកិច្ចសន្ទនានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ង្វៀន មិញវូ, អ្នកឧកញ៉ា គិត ម៉េង, ឯកឧត្តម ជា វុទ្ធី លោក ហូ ស៊ីវយ៉ុង និងឧកញ៉ា ឡេង រិទ្ធី បានអញ្ជើថ្លែងសុន្ទរកថានៅក្នុងពិធីបើក។ វេទិការកិច្ចសន្ទនាផ្តោតសំខាន់ទៅលើតួនាទីរបស់សហគមន៍ធុរកិច្ចវៀតណាម-កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរ បច្ចុប្បន្នភាព​ព័ត៌មានអំពីគោលនយោបាយទាក់ទាញការវិនិយោគ និងឱកាសវិនិយោគនៅប្ររទេសកម្ពុជា គោលនយោបាយពាណិជ្ជកម្មតម្រូវការនាំចូលនិងនាំចេញសម្រាប់ទីផ្សារកម្ពុជា និងឱកាសអាជីវកម្មសម្រាប់​សហគមន៍​ធុរកិច្ចនៅប្រទេសទាំងពី គឺវៀតណាម និងកម្ពុជា។

សូមបញ្ជាក់ថា ក្នុងវេនពិភាក្សាជាក្រុមក្នុងក្របខណ្ឌនៃកិច្ចសន្ទនាធុរកិច្ចនេះ អ្នកចូលរួមបានចែករំលែកព័ត៌មានអំពីគោលនយោបាយ ស្វែង​រក​ឱកាសវិនិយោគនិងអាជីវកម្មក្នុងវិស័យថែទាំសុខភាព បច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល និងកសិកម្ម ពីភាក្សាគ្នាជំវិញសកម្មភាពធ្វើអាជីវកម្មជាក់ស្ដែង និងលើកជាសំណើរចំពោះរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ៕

ដោយ៖ Khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026