Register Already an agent ? Login

រាជរដ្ឋាភិបាល ប្រើពេល១០ឆ្នាំ អនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ មាន១៧៤គម្រោង ថវិកាវិនិយោគប្រមាណ ៥០.៦ប៊ីលានដុល្លារ

ភ្នំពេញ៖ ដើម្បីអនុវត្ត ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ឱ្យមានប្រសិទ្ធភាពខ្ពស់ គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក ទាំងផ្នែករឹង និងផ្នែកទន់ចំនួន ១៧៤គម្រោង ត្រូវបានរៀបចំឡើងជាមួយនឹងការប៉ាន់ស្មានថវិកាវិនិយោគចំនួន ៥០.៦ប៊ីលានដុល្លារ សម្រាប់រយៈពេល ១០ឆ្នាំ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ជាតិភ័ស្តុភារកម្ម (ក.ជ.ភ) បានដឹកនាំកិច្ចប្រជុំអន្តក្រសួង ដើម្បីពិនិត្យ ផ្ដល់យោបល់ និងសម្រេចលើសេចក្តីព្រាងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអង្ករមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣- CIT-MP (Comprehensive Intermodal Transport and Logistics Master Plan 2023-2033) មានការចូលរួមពី លោក ស៊ុន ចាន់ថុន ដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុប្រធានប្រចាំការក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម និងសមាជិក-សមាជិកាក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម និងមន្ត្រីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធធានា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សេចក្តីព្រាង ផែនការគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ សហការរៀបចំដោយក្រសួងសាធារណការ និងដឹកដញ្ជូន និងឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការជួយគាំទ្រពីសំណាក់ដៃគូអភិវឌ្ឈន៍សំខាន់ៗក្នុងវិស័យសាធារណការនិងដឹកជញ្ជូន។

ផែនការម គ្រប់ជ្រុងជ្រោយ CT-MF គឺត្រូវបានរៀបចំឡើងដោយធ្វើការសំយោគបញ្ចូលគ្នានូវការពីផ្នែកសំខាន់ៗចំនួន៧ រួមមាន៖ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក, ផ្លូវអាកាស. កំពង់ផែ, ភ័ស្តុភារកម្ម (ឬឡូជីស្ទិក) និងដឹកជញ្ជូនអន្តមធ្យោបាយ ឱ្យមានលក្ខណះស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្នុងក្របខណ្ឌ ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក។

ផែនការមេ CIT-MP បានដាក់ចេញនូវចក្ខុវិស័យសម្រាប់ធ្វើការអភិឌ្ឍវិស័យដឹកជញ្ជូននិងភ័ស្តុភារកម្មគឺ “បន្តកែលម្អនិងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនពហុបធ្យោបាយ ដោយផ្តោតលើការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកភាពភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរធ្យោបាយដែលមានការតភ្ជាប់ខ្ពស់ និងប្រទាក់ក្រឡាទាំង ក្នុងផ្ទៃប្រទេស និងតំបន់ដែលដឹងបន្តរួមចំណែកជំរុញនិងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញរសចក្តី ត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចិរភាពនិងបរិយាប័ន្ឋ។

ផែនការមេត្រប់ជ្រុងជ្រោយ បានកំណត់គោលដៅ ចំនួន៤ គឺ ១-ពង្រីកនិងធ្វើកាន់តែប្រសើតឡើងនូវសាលភាពគ្របដណ្តប់ និងសមត្ថភាពនៃប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ចូន, ២-ធ្វើឱ្យប្រសើឡើងនូវប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាពនៃស និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ៣-ពង្រឹងប្រសិទ្ធភាពសេវានិងចំណាយឡូជីស្ទិក និង ៤-ជំរុញនិងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅគាំទ្រគោលនយោបាយភិវឌ្ឈន៍ជាតិ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ ផែនការមេត្រប់ជ្រុងជ្រោយ CT-MP បានដាក់ ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រសំខាន់ចំនួន២ គឺ៖ (១) យុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនសំជ្រុងជ្រោយ គឺតាមរូបមន្ត ៣-៣-៤-២ ឬហៅថា “របៀងដឹកជញ្ជូនមេ៣ របៀងដឹកជញ្ជូនរង៣ ប៉ូលកំណើន៤ និងប៉ូលភ្ជាប់កំណើត២ និង (២) យុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធឡូជីស្ទីក គឺតាមរូបប ២-២ ឃុំ ឬហៅថា “ មជ្ឈមណ្ឌលឡូជីស្ទិក២ សួនឡូជីស្ទិក២ និងមណ្ឌលឡូជីស្ទិកគ្រប់ទីកន្លែង។

រូបមន្ត ៣-៣-៤-២៖ គឺជាការវិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទៅតាមរបៀងដឹកជញ្ជូធមចំនួន៣ (ភ្នំពេញ-ក្រុង ព្រះសីហនុ ភ្នំពេញ-ប៉ោយប៉ែត និង ភ្នំពេញ-បាវិត) របៀងដឹកជញ្ចូនរងចំនួន៣ (កោះកុង-កែប, ភ្នំពេញ-ស្ទឹងត្រែង, និង ប៉ោយប៉ែត-អូរយ៉ាដាវ), ប៊ូលកំណើន៤ (ភ្នំពេញ-ក្រុងព្រះសីហនុ-សៀមរាប- បាត់ដំបង) និង ប៉ូលភ្ជាប់កំណើន២ (ស្វាយរៀង-បាវិត, និង សិរីសោភ័ណ្ឌ-ប៉ោយប៉ែត)។

រូបមន្ត ២-២NT ពីការអភិវឌ្ឈន៍មជ្ឈមណ្ឌលឡូជីស្ទិក២ (ភ្នំពេញ និងក្រុងព្រះសីហនុ), សូមឡូជីស្ទិក២ (ប៉ោយប៉ែត និងបាវិត) និង NCeriers (មណ្ឌលឡូជីស្ទិកដែលមានទីតាំងក្នុងខេត្តសៀមរាប, កំពត, កំពង់ចាម, បាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់, និងកំពង់ធំ )។

ក្រោយពីបានពិនិត្យពិភាក្សា ផ្លាស់ប្តូរមតិគ្នា យ៉ាងផុលផុសក្នុងន័យស្ថាបនា ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម បានសម្រេចដូចខាងក្រោម៖

១. រក្សាទុកទស្សនាទាន នៃក្របខណ្ឌយុទ្ធសាស្ត្រក្នុងការអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធ ដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” គឺរូបមន្ត ៣-៣-៤-២។

២. ពង្រឹងក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃ ដោយរៀបចំបញ្ចូលបន្ថែមនូវយន្តការ៖ (១) ត្រួតពិនិត្យ ពាក់កណ្តាលអាណត្តិ ៥ឆ្នាំម្តង (Mid Term Review), (២) ត្រួតពិនិត្យ ២ឆ្នាំម្តង (Bl-annual), (៣) ត្រួតពិនិត្យ ១ឆ្នាំម្ដង ដោយក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម, (៤) ត្រួតពិនិត្យ ១ឆ្នាំ ២ដង ដោយគណៈកម្មាធិការជាតិភ័ស្តុភារកម្ម។

៣. កែសម្រួលឈ្មោះគម្រោងទៅជា “ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣" (Comprehensivo Intermodal Transport and Logistics Master Plan 2023-2033)។

៤. បន្ថែមការសិក្សាផលិតផលស្វាយចន្ទី ដែលជាផលិតផលសក្តានុពលសម្រាប់នាំចេញរបស់ប្រទេសកម្ពុជា ដើម្បីឱ្យស្របតាមគោលនយោបាយជាតិស្វាយចន្ទី ២០២២-២០២៧ របស់រាជរដ្ឋាភិបាល។

លោក អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម បានណែនាំឱ្យក្រុមការងារលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការគ្នាក្នុងការបំពេញបន្ថែមនូវចំណុចសំខាន់ៗទាំង៤ ខាងលើ ដើម្បីឱ្យផែនការមេ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយថែមទៀត។

ការរៀបចំ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយនូវតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍវិស័យដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងឆ្លើយតបនឹងដំណាក់កាលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំដៅរួមចំណែកទ្រទ្រង់កំណើនរយៈពេលវែង ស្របតាមការចង្អុលបង្ហាញនៃឯកសារគោលនយោបាយសំខាន់ៗ។

ផែនការមេនេះនឹងក្លាយជាផែនទីចង្អុលផ្លូវ (blueprint) លើកកម្ពស់ប្រសិទ្ធភាពការវិនិយោគ និងការវិភាជថវិកា និងឧបករណ៍ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ក្នុងការកៀវគរធនធាន និងការគាំទ្រនានា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)