Register Already an agent ? Login

កម្ពុជា ទទួលឥណទានសម្បទានពីជប៉ុនជាង ៣១០លានដុល្លារ មកអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធការផ្តល់ឥណទានសម្បទាននេះ នឹងធ្វើឡើងរវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាថ្ងៃទី៥​ខែសីហា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានរម្លឹកថា រដ្ឋាភិបាលជប៉ុន ធ្លាប់បានផ្តល់ឥណទានសម្បទានជាច្រើនមកហើយ ដើម្បីចូលរួមពង្រីកសមត្ថភាពកំពង់ផែក្រុងព្រះសីហនុ មានដូចជា៖ គម្រោងស្ដារបន្ទាន់កំពង់ផែក្រុងព្រះសីហនុ(ឆ្នាំ២០០៥) គម្រោងពង្រីកបន្ទាន់កំពង់ផែក្រុងព្រះសីហនុ(ឆ្នាំ២០០៩) គម្រោងសាងសង់តំបន់សេដ្ឋកិច្ច ពិសេសកំពង់ផែក្រុងព្រះសីហនុ(ឆ្នាំ២០១២) និងគម្រោងអភិវឌ្ឍន៍ចំណតផែពហុបំណង កំពង់ផែក្រុងព្រះសីហនុ (ឆ្នាំ២០១៨) ប្រើប្រាស់ថវិកាសរុបប្រមាណ ១៧៩.២៣លានដុល្លារ។

សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ថែម ព្រមទាំងគម្រោងកំពុងអនុវត្តមួយចំនួនទៀត មានដូចជា៖ គម្រោងសាងសង់ចំណតផែកុងតឺន័រកំពង់ផែក្រុង ព្រះសីហនុ(ឆ្នាំ២០២១-២០២៥) គម្រោងសាងសង់ឃ្លាំង CFS នៅតំបន់សេដ្ឋកិច្ចកំពង់ផែ ក្រុងព្រះសីហនុ(ឆ្នាំ២០២០-២០២៣) និងគម្រោងអភិវឌ្ឍន៍ការគ្រប់គ្រងប្រព័ន្ធនាវាចរនៅ កំពង់ផែក្រុងព្រះសីហនុ(ឆ្នាំ២០២១-២០២៣) ប្រើប្រាស់ថវិកាសរុបប្រមាណ ២១៥លានដុល្លារ។

ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកថា គម្រោងស្តារ និងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុនេះ គឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន។ ក្នុងនោះជាសមិទ្ធផលមួយកើតចេញពីកិច្ចប្រឹងប្រែងរបស់ លោក អាបេ ស៊ិនហ្សូ ពេលលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Fri, 19 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Fri, 19 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Fri, 19 Jun 2026