Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុមហ៊ុន៥ ធ្វើរោងចក្រនៅភ្នំពេញ កំពង់ស្ពឺ និងព្រះសីហនុ ទុនសរុបជាង ២៥លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនចំនួន ៥ ដែលមានទុនវិនិយោគសរុបជាង ២៥លានដុល្លារ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

ក្រុមហ៊ុនទាំង៥ ដែលទទួលបានការចុះបញ្ជីជាស្ថាពរពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមមាន៖

១.ក្រុមហ៊ុន FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,៤០៤កន្លែង។

២.ក្រុមហ៊ុន THE INHERITANCE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០១៨កន្លែង។

៣-ក្រុមហ៊ុន “Solar Long PV-Tech (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គំ ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, ទុនវិនិយោគចំនួន ១២លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៥០០នាក់។

២-ក្រុមហ៊ុន “Cambodian Xihanouke Cabinet Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ទុនវិនិយោគចំនួន ៣លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។

៣-ក្រុមហ៊ុន “Taica (Cambodia) Corporation” គម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ ទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, ទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ២០នាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)