Register Already an agent ? Login

ទំហំពាណិជ្ជកម្មកម្ពុជា និងបារាំង សម្រេចបាន ២២៤លានដុល្លារ កើនឡើង ៤២.៤% ៥ខែឆ្នាំ២០២២

ភ្នំពេញ៖ រយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ ពាណិជ្ជកម្មកម្ពុជា និងបារាំង មានទំហំទឹលប្រាក់ ២២៤លានដុល្លារ កើនឡើង ៤២.៤% បើធៀបនឹងគ្រាដូចគ្នានៅឆ្នាំ២០២១ ដែលមានទំហំត្រឹមតែជាង ១៥៧លានដុល្លារប៉ុណ្ណោះ។ បើតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

កម្ពុជា បាននាំចេញទៅបារាំង មានទំហំជាង ១៧០លានដុល្លារ កើនឡើង ៤០.៩% បើធៀបនឹងឆ្នាំ២០២១ ដែលមានតម្លៃ ១២១លានដុល្លារ ខណៈ បារាំង នាំចូលមកកម្ពុជាវិញមានទំហំជាង ៥៣លាន ដុល្លារកើនឡើង ៤៧.៤%។ បើតាមការបាការណ៍ដដែល។

ទំហំពាណិជ្ជកម្មរម្ពុជា និងបារាំង នឹងកើនឡើងបន្ថែមបន្ទាប់ពីបារាំងបានរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជា កាលពីសប្តាហ៍មុន ជាពិសេសបង្កើននូវប្រភេទទំនិញឱ្យកាន់តែមានភាពចម្រុះ សម្រាប់ការនាំចេញនាំចូលរវាងប្រទេសទាំងពីរកាន់តែកើនឡើងបន្ថែមទៀត។ បើតាមការលើកឡើងរបស់ លោក Philippe Baudry ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា។

លោក បានលើកឡើងឱ្យដឹងថា ភាគច្រើនទំនិញដែលកម្ពុជានាំចេញទៅបារាំង គឺផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង អង្ករ និងផលិតផលកសិកម្ម។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានមានប្រសាសន៍ថា ការធ្វើពាណិជ្ជកម្មរកម្ពុជា និងបារាំងបានដំណើរការល្អ នាពេលខាងមុខកម្ពុជា នឹងអាចទាក់ទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីនាំចេញទៅសហគមន៍អឺរ៉ុប។ លោក បានបញ្ជាក់ថា «កម្ពុជានៅមាន EBA»។

លោក បានលើកឡើងបន្តថា លើសពីនេះទៅទៀតកម្ពុជា នៅមាន GSP ដែលនាំចេញផលិតផលមួយចំនួន ទៅអាមេរិកដោយរួចពន្ធ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន និងកូរ៉េ ព្រមទាំងកិច្ចព្រមព្រៀង RCEP ដែលជាកត្តាទាកទាញក្រុមហ៊ុនបារាំងឱ្យមកវិនិយោគនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)