Register Already an agent ? Login

កម្ពុជា នាំចេញស្រូ វនិងអង្ករ ទៅទីផ្សារអន្តរជាតិទទួលបានចំណូលជាង ៥១៦លានដុល្លារ ៤ខែឆ្នាំ២០២២

ភ្នំពេញ៖ រយៈពេល ៤ខែ ពីខែមករា ដល់ខែមេសា ឆ្នាំ២០២២ កម្ពុជានាំចេញស្រូវនិងអង្ករទីទីផ្សារអន្តរជាតិទទួលបានចំណូល ​៥១៦.២១លានដុល្លារ ក្នុងនោះ ស្រូវចំនួន ១,៦៤៨,៤៧៤តោន ទឹកប្រាក់ ៣៧៦,៦៤លាន​ដុល្លារ និងអង្ករចំនួន ២២១,១៣៨តោន ទឹកប្រាក់ ១៣៩,៥៧​លាន កើនឡើង​ ១៤,៨៨%។ បើតាមរបាយការណ៍ចេញដោយ សហព័ន្ធស្រូវអង្ករកម្ពុជា។

អង្ករដែលបាននាំចេញរួមមាន ប្រភេទអង្ករក្រអូបគ្រប់ប្រភេទមាន ចំនួន ៦៧.១២% , អង្ករស ចំនួន ៣០.១៣% , អង្ករចំហុយចំនួន ១.០៧% និងអង្ករសរីរាង្គចំនួន ១.៦៨%។ បើតាមការបញ្ជាក់របស់ សហព័ន្ធស្រូវអង្ករកម្ពុជា។

គូសបញ្ជាក់ថា ក្រុមហ៊ុន​ចំនួន​៤៨ បាន​នាំចេញ​ទៅកាន់​គោលដៅ​ចំនួន ៥៤ប្រទេស​​។ កម្ពុជា ​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ​បាន ចំនួន ១១៥,២៥៥​តោន​ ឈរ​នៅ​លេខ​រៀង​ទី១ ឬ​ស្មើនឹង​ ៥២,១២%នៃ​ការនាំចេញ​សរុប ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦២,៧៤លាន​ដុល្លារ ខណៈ​តំបន់​អឺរ៉ុប​មាន​បរិមាណ​ ៦៨,៥៥៥ តោន ឬ​ស្មើនឹង ៣១% ទទួលបាន​ទឹកប្រាក់​ចំនួន ៥១,០២ ​លាន​ដុល្លារ​។

ចំណែក ការនាំចេញស្រូវក្នុងរយៈពេល ៤ខែនេះ តាមរយៈការឆ្លងកាត់ព្រំដែនជាមួយប្រទេសវៀតណាម មានចំនួន ១,៦៤៨,៤៧៤តោន ទទួលបានទឹកប្រាក់ប្រមាណ ៣៧៦.៦៤ លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)