Register Already an agent ? Login

ក្រុមហ៊ុនចំនួន៦ ទុនវិនិយោគសរុបជិត ១៥០លានដុល្លារ បានទទួលការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៦ បានទទួលការចុះបញ្ជីជាស្ថាពរ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ ទុនវិនិយោគសរុប ១៤៨.៣៧លានដុល្លារ ដែលមានទីតាំងនៅ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ និងព្រះសីហនុ។

ក្រុមហ៊ុនទាំង៦ ទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថារ ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមាន់៖

១. RONG JIN C C CERAMIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣០៤កន្លែង។

២. ក្រុមហ៊ុន ELITE SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡា ស្ថិតនៅអគារលេខA10 & A12 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤៧.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។

៣. ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង។

៤. ក្រុមហ៊ុន SHENG KA SHIN ELECTRONIC REBORN RESOURCE CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះអេឡិចត្រូនិក ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៩.៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០៥កន្លែង។

៥. ក្រុមហ៊ុន LHTL DECORATION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងខ្សែអំពូលភ្លើងតុបតែងនិងដើមឈើសិប្បនិម្មិតគ្រប់ប្រភេទ ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥៦កន្លែង។

៦. ក្រុមហ៊ុន JBT TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ស្ថិតនៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,១៧៣កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)