Register Already an agent ? Login

លោក អ៊ុន ចាន់ដា ចុះពិនិត្យវឌ្ឍនភាពការធ្វើផ្លូវកៅស៊ូ និងបេតុងប្រវែងសរុបជាង ៤គ.ម នៅឃុំព្រែកកក់ និងសង្កាត់បឹងកុក ខេត្តកំពង់ចាម

កពង់ចាម៖ អ៊ុន​ ចាន់ដាអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីក្រោមឱវាទ និងមន្ទ្រីជំនាញពាក់ព័ន្ធ ចុះ​ពិនិត្យវឌ្ឍនភាព​ការ​ស្ថាបនា​ផ្លូវបេតុង ​ក្នុង​ក្រុងកំពង់ចាម​ប្រវែង ២,៤៩៦ម៉ែត្រ ទទឹង៧ម៉ែត្រ និងផ្លូវកៅស៊ូ ក្នុង​ស្រុក​ស្ទឹងត្រង់​ប្រវែង ១.៦៦០ម៉ែត្រ ទទឹង៧ម៉ែត្រ កាលពិថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ​ផ្លូវ​បេតុង​ប្រវែងផ្លូវសរុបចំនួន ២,៤៩៦ម៉ែត្រ នៅក្រុងកំពង់ចាម ក្នុង​សង្កាត់​បឹងកុក ភូមិឡឥដ្ឋចំនួន ២ខ្សែ ប្រវែងសរុប ១៦៥២ម៉ែត្រ ទទឹង ៧ម៉ែត្រ និងផ្លូវបេតុងក្នុងភូមិថ្មគោលចំនួន ២ខ្សែ ខ្សែទី១ ប្រវែង១៩៩ម៉ែត្រ ទទឹង ៧ម៉ែត្រ ខ្សែទី២ ប្រវែង ៦៤៥ម៉ែត្រ ទទឹង ៦ម៉ែត្រ​។

រដ្ឋបាលខេត្តកំពង់ចាម ក្រោយពីពិនិត្យផ្លូវបេតុងហើយ លោក អ៊ុន ចាន់ដា ក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យវឌ្ឍនភាពនៃការកសាងផ្លូវក្រាលកៅស៊ូប្រភេទDBST ១ខ្សែ ប្រវែង ១,៦៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកបារាំង ឃុំព្រែកកក់ និងពិនិត្យវឌ្ឍនភាពនៃការកសាងរង្វង់មូលក្រុមហ៊ុនចំការកៅស៊ូ បឹងកេត ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលសម្រេចការកសាងរួចរាល់ ១០០ភាគរយ។

បើតាមរដ្ឋបាលខេត្តដដែលបានបញ្ជាក់ថា ដោយមើលឃើញថា នៅរដូវវស្សាមានជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ លោក អ៊ុន ចាន់ដា បានរៀបចំផែនការដើម្បីស្ថាបនាផ្លូវបេតុង ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់បឹងកុក និងផ្លូវបេតុងក្នុងភូមិថ្មគោល សង្កាត់បឹងកុក។ ប្រវែងផ្លូវបេតុងដែលត្រូវស្ថាបនា សរុបប្រវែងជាង ២,៤៩៦ម៉ែត្រ គឺជាគម្រោងស្ថាបនា ក្នុងថវិកាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)