Register Already an agent ? Login

CDC បានអនុញ្ញាតឱ្យក្រុមហ៊ុន២ បង្កើតរោងចក្រនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ទុនសរុបជាង ៥លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន២ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្របោះពុម្ពលើស្លាកសញ្ញា ទុនវិនិយោគសរុប ៥.៤លានដុល្លារ។

ក្រុមហ៊ុនទាំងពីរដែលទទួលបានការចុះបញ្ជីជាស្ថាពររួមមាន៖

១.TOP NINGBO FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២.៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង។

២.KING LIM (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្របោះពុម្ពលើស្លាកសញ្ញា និងផលិតគ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៤កន្លែង។

គួររម្លឹកថា រយៈពេល២ខែ ដើមឆ្នាំ២០២២ ចាប់ពីខែមករា ដល់ខែកុម្ភៈ CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៧គម្រោង ក្រោមទុនវិនិយោគសរុបរហូតដល់ជិត ២៤០០លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)