Register Already an agent ? Login

វឌ្ឍនភាពគម្រោងធំៗចំនួន៤ ក្នុងក្រុងពោធិ៍សាត់ទទួលបានកម្ចីពី ADB ជិត១០លានដុល្លារ បានបញ្ចប់ជាស្ថាពរ

ពោធិ៍សាត់៖ វឌ្ឍនភាពគម្រោងធំៗចំនួន៤​ នៅក្នុងក្រុងពោធិ៍សាត់ ទទួលបានកញ្ចប់ថវិកា ជាកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន៩.៩៣លានដុល្លារ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះរួមមាន «អាងប្រព្រឹត្តកម្មទឹកកខ្វក់, ប្រព័ន្ធលូរំដោះទឹកភ្លៀង, ទំនប់ការពារទឹកជំនន់, ទីលានចាក់សម្រាម និងការធ្វើឱ្យប្រសើរឡើង ផ្លូវកៅស៊ូ និងផ្លូវបេតុង ក្នុងក្រុងពោធិ៍សាត់»។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់។

រដ្ឋបាលខេត្តពោធិ៍សាត់ បានបន្តថា បច្ចុប្បន្ន ទីលានទុកដាក់សម្រាម សម្រេចបាននូវសមិទ្ធផលរួមបាន ១០០ភាគរយ ចំពោះអាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូDBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាបពរ ហើយខ្សែផ្លូវមួយចំនួនតូចទៀត គ្រោងនឹងបញ្ចប់ការដ្ឋាន នៅអំឡុងខែមីនា ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា គម្រោងខាងលើ ស្ថិតក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ដែលទទួលបានកញ្ចប់ថវិកា ជាកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន៩.៩៣លានដុល្លារ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)