Register Already an agent ? Login

វឌ្ឍនភាព គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅសល់ ២៥%នឹងបញ្ចប់ទាំងស្រុង

ព្រះសីហនុ៖ វឌ្ឍនភាព គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុបានសម្រេច ៧៥%  លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យគម្រោងនេះ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

នាឱកាសនោះ លោក គួច ចំរើន បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពន្លឿនការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់។

លោកអភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយពង្រាបដីដោយធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តមានសោភ័ណភាពស្រស់ស្អាត និងមានពណ៌បៃតង៕

គូសបញ្ជាក់ថា គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់ ១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរ​បេតុង​ ដំបូលប្រក់ស័ង្កសី​។ អគារ​ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បានចំនួន ៣៥៦គ្រែ​ (គ្រែ១ជាន់​) ឬអាចបានចំនួន ​៧១២គ្រែ ​ប្រសិនប្រើគ្រែ ២ជាន់៕

ដោយ៖ មឿន ឌីណា (Moeun Dyna