Register Already an agent ? Login

សម្ដេច ហ៊ុន សែន នឹងញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ការផ្លូវជាតិលេខ៣ ប្រវែងសរុប ១៣៥គីឡូម៉ែត្រ នៅថ្ងៃស្អែក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើសម្ពោធដាក់ឱ្យប្រប្រាស់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដែលមានតម្លៃជាង ២១៩លានដុល្លារ ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវជាតិលេខ៣ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងទី៧ ខែឧសភា ឆ្នាំ២០១៨។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុបជិត១៣៥ គីឡូម៉ែត្រនេះ ត្រូវបានចែកជា ពីរដំណាក់កាលគឺ៖

-ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង ៧០គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែកចេញជា ៤គន្លង (២គន្លងទៅ ២គន្លងមក)។

-ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែងជិត ៦៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា២គន្លង។

ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន China Bridge and Road Corporation ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Construction Technical Consulting។

គូសបញ្ជាក់ថា ផ្លូវជាតិលេខ៣ រួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនផលិតផល ជាពិសេសការដឹកជញ្ជូនទំនិញពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗ និងបម្រើដល់វិស័យទេសចរណ៍ទៅកាន់ ភូមិភាគនិរតី នៃតំបន់សមុទ្រកម្ពុជាផងដែរ។

លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន ធ្លាប់បាន​បញ្ជាក់​អំពី​សា​រ​ប្រយោជន៍​នៃ​កំណាត់​ផ្លូវ​នេះ​ថា នៅពេលដែល​ផ្លូវជាតិ​លេខ​៣​នេះ បាន​សាងសង់​រួច ​ ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នឹង​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ផ្សេងៗ​បាន​ច្រើន​។ តាមរយៈ​ផ្លូវជាតិ​លេខ​៣​នេះ បើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ធ្វើដំណើរ​ទៅលេង​កំពង់សោម ក៏​អាចធ្វើដំណើរ​រ​តាម​ផ្លូវជាតិ​នេះ​បាន​ផងដែរ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)