Register Already an agent ? Login

កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់ បានប្រមាណ ៧០ភាគរយហើយ

កំពង់ស្ពឺ៖ កីឡដ្ឋានកំពង់ស្ពឺ សម្រេចការសាងសង់បានប្រមាណ ៧០ភាគរយហើយ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។ បើតាម លោក ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឹ បានបន្តថា ក្រុមការងារកំពុងត្រៀមតម្លើងបង្គោលភ្លើងធំៗចំនួន៤បង្គោលនៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។

ការថ្លែងខាងលើរបស់ លោក ហ៊ុន ម៉ានី នាឱកាសចុះពិនិត្យកីឡដ្ឋានកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានថ្លែងបន្តទៀតថា តាមរយៈគំនិតផ្តួចផ្តើមជាមួយក្រុមការងារ កន្លងមក ខ្ញុំជឿជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ។

លោក បានថ្លែងបន្ថែមថា ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត។

លោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីសន្លាងមួយក្នុងពេលឆាប់ៗនេះ។

កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ សាងសង់លើផ្ទៃដីប្រមាណ ៤ហិkតា ធ្វើឡើងក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលក្នុងឆ្នាំ២០២២។ បើតាមការបញ្ជាក់ របស់ លោក ហ៊ុន ម៉ានី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)