Register Already an agent ? Login

ផ្លូវថ្មី ១ខ្សែប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ នឹងចេញរូបរៀងឆាប់ៗនេះ

ភ្នំពេញ៖ អ្នកឧកញ៉ា ២រូប ឯកភាពគ្នាទទួលរ៉ាប់រងរាល់ការចំណាយលើស្ថាបនាផ្លូវថ្មី ១ខ្សែប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ។

បើតាម លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកសម្របសម្រួលកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឱ្យដឹងថា ផ្លូវថ្មី ១ខ្សែប្រវែង ២៧គីឡូម៉ែត្រ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។

លោក រដ្ឋមន្រ្តីបានបញ្ជាក់ថា «ផ្លូវនេះ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី»។

ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីទំហំថវិកា ដែលគ្រោងចំណាយលើគម្រោងនេះក្ដី ប៉ុន្តែអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជឿជាក់ ការថ្ពក់ដៃគ្នារវាងអ្នកឧកញ៉ាផ្ទាល់ និងអ្នកឧកញ៉ា សុខ គង់ នឹងធ្វើឱ្យផ្លូវនេះលេចរូបរាងឆាប់ៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)